ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ: ឈឺក្រពះ ឈឺពោះ បញ្ចុះទឹកនោម ពិស ធ្លាក់ស ប្រះមាត់...
ប្រភេទរុក្ខជាតិ: ខ្ជាយ
ផ្នែកប្រើប្រាស់: មើម
លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម
-ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់
-ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។
កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្ល។
ការព្យាបាល និងរបៀបប្រើ៖
-មើម: ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍។
-មើមស្រស់: លាងទឹកអោយស្អាតប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។
-ប្រើខាងក្រៅ: បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ កូនផ្កាម្លិះ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។