ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំស្លឹកគ្រៃនៅផ្ទះដោយខ្លួនឯង

17-Dec-2019 11:19 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-ដើមស្លឹកគ្រៃ ៤-៥ ដើម-ថ្នាំដុសធ្មេញ

-ដីសំរាប់ដាំដំណាំ ១ បាវ-ទឹកស្អាត

-កន្ត្រកប្លាស្ទិច១ ឬ ២

+វិធីធ្វើ

-យកស្លឹកគ្រៃកាត់យកតែគល់

-បន្ទាប់ពីនោះយកឈើចាក់ធ្មេញមួយចាក់វានៅចំកណ្តាលគល់

-យកគល់ស្លឹកគ្រៃដែលចាក់ឈើចាក់ធ្មេញរួចទៅត្រាំទឹករយៈពេល៤-៥ថ្ងៃ

-បនា្ទប់គឺ រៀបចំកន្ត្រកសម្រាប់ដាំ យកដីចាក់ចូលទៅក្នុងកន្ត្រកដោយបាចដីដើម្បីកុំអោយដីនៅកកពេក

-យកគល់ស្លឹកគ្រៃដែលបានត្រាំទឹកមកដោតនឹងដី រួចយកដីបាចជុំវិញគល់

-ស្រោចទឹកឲ្យទៀងទាត់ពេលព្រឹកនិងល្ងាចរាល់ថ្ងៃ បន្ទាប់ពីរយៈពេល ១៣ ថ្ងៃស្លឹកគ្រៃចាប់ផ្តើមដុះពន្លកនិងលូតលាស់ខ្ពស់

-៣០ថ្ងៃក្រោយ អ្នកអាចប្រមូលផលបានហើយ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។