វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ល្ពៅឈូស ឬសាប់ ១គីឡូកន្លះ,ម្សៅខ្សាយ ៣០០ក្រាម,សាច់ដូង ១ចាន,ស្ករស ២៥០ក្រាម,អំបិល កន្លះស្លាបព្រាបាយ,ខ្ទិះដូង ៣០០មីលីលីត្រ,ស្លឹកចេកកាត់ប្រវែង ១-១ចង្អាមកន្លះ (សម្រាប់វេចនំ)។
វិធីធ្វើ៖
១.យកសាច់ល្ពៅលាយជាមួយម្សៅខ្សាយ ស្ករស អំបិល សាច់ដូង និងខ្ទិះដូង ហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសព្វល្អ
២.បន្ទាប់មកចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក ហើយដួសល្ពៅដែលលាយហើយដាក់ ៣ស្លាបព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលអ្នកចង់បាន
៣.រួចរាល់អស់ហើយយកនំដែលវេច ហើយដាក់ចំហុយរយៈពេល ៤០-៤៥នាទី នោះឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។