ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើគីមឈីត្រសក់

16-Dec-2019 04:57 AM

រូបភាព


ដោយ: AdminA

គ្រឿងផ្សំ៖

- ត្រសក់ ( ខ្ចីៗ) ៦ ផ្លែ

- អំបិល ២ ស្លាបព្រា

 

- ស្លឹកកាឆាយ 2ខាំ ( កាត់អោយខ្លីៗ)

- ខ្ទឹមបារាំង ១ ផ្លែតូច ( ហាន់ជាចង្វាយតូចៗ)

- ខ្ទឹមសកិន១ស្លាបព្រាបាយ

- គ្រឿងគីមឈី ( Chilli Powder) ៥ខាំ

- ទឹក0,៥លីត្រ

- ល្ងស១ខាំ ( លីងអោយឈ្ងុយ ) ​និងទឹកត្រី៤ ស្លាបព្រាបាយ។

របៀបធ្វើ

- យកត្រសក់ទៅលាងទឹកអោយស្អាត ពុះជា៤ ( ផ្ដាច់ចុងចោលម្ខាងកុំអោយដាច់ពីគ្នា )

- យកត្រសក់ដែលចិតរួចប្រឡាក់ជាមួយអំបិលអោយសព្វ រួចទុកចោលមួយម៉ោងទើបលាងទឹកចេញអោយស្អាត

- លាយគ្រឿងផ្សំ នឹងបន្លែទាំងអស់ចូលគ្នាអោយសព្វ រួចយកមកប្រឡាក់ជាមួយត្រសក់អោយសព្វ ផ្អាប់ទុករយះពេល៦ម៉ោងជាការស្រេច ។

រៀបរៀងដោយ៖ កូនផ្កាម្លិះ