វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ល្ហុងខ្ចីមួយចំហៀងចិតជាដុំល្មមឬចិតស្តើងល្មម(តាមចំណូលចិត្ត),បង្គា(បកសំបក)៦-៨,ត្រីអាំងបេះយកសាច់ កន្លះកូនចានចង្កឹះ,គ្រឿងបុក៤-៥ស្លាបព្រាបាយ,ទឹកអំពិលទុំ២ស្លាបព្រាបាយ,ទឹកត្រី ២-៣ស្លាបព្រាបាយ,ស្ករ ១-២ស្លាបព្រាកាហ្វេ,ទឹក៧០០មីលីលីត្រ។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់គ្រឿងបុកនិងសាច់ត្រីអាំងចូលកូរចូលគ្នាទុកមួយរំពុះ
២.បន្ទាប់មកដាក់ល្ហុងទឹកអំពិលទុំទឹកត្រីស្ករនិងបង្គាចូលកូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។