ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើផ្អកផ្កាស្នោ

05-Sep-2019 04:40 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ផ្កាស្នោ ៦ គីឡូក្រាម
-ស្ករត្នោត ៣ ស្លាបព្រាបាយ
-អំបិល ៣ ខាំ+របៀបធ្វើផ្អក
-យកផ្កាស្នោបូតយកទងចេញឱ្យស្អាត និងរក្សាទុកឱ្យស្រស់ទឹក
-យកផ្កាស្នោទៅលាយជាមួយអំបិល និងស្ករត្នោតឱ្យសព្វ និងផ្អាប់ទុកឱ្យបាន១យប់  ដើម្បីឱ្យផ្ការស្នោទ្រោម-យកកែវធំញាត់ផ្កាស្នោឱ្យណែន តែកុំឱ្យដល់មាត់កែវគឺឱ្យនៅសល់ពីមាត់កែវប្រមាណ ១ចង្អុល​ដៃ ដើម្បីទុកឱ្យទឹកជោឡើងមកលើ
-ក្រោយពេលធ្វើបានមួយអាទិត្យ  យើងដួសយកផ្អកផ្កាស្នោយកទៅបរិភាគតាមបរិមាណ ដែលយើង​អាចបរិភោគអស់ក្នុងរយៈពេលម្តង+របៀបកែច្នៃយកទៅបរិភោគ
-យើងដាំទឹកស្ករឱ្យពុះនិងទុកឱ្យ​ត្រជាក់ រួចចាក់ចូលទៅក្នុងផ្អកផ្កាស្នោ រក្សាទុកមួយថ្ងៃមួយយប់ (ផ្អកផ្កាស្នោដែលដួសចេញមក)។ ប្រសិនបើមានសណ្ដែកបណ្ដុះដាក់លាយជាមួយកាន់តែឆ្ងាញ់ពិសារថែមទៀត៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។