ឱសថបុរាណធម្មជាតិ
រូបភាព
#អត្ថប្រយោជន៍នៃក្រសាំងទាប
ឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida Korth
ក្រសាំងទាបច្រើនដុះតាមកុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ជី ១៥ ទៅ ៣០ សម មានដើមសថ្លាស្រួយ បៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និងគ្រាប់ល្អិតៗដូចម្រេច រសជាតិហឺរ ។ ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬ ឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទៀបមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និង រក្សាជម្ងឺ ដោយសារក្រសាំងទាប មានបរិមាណ Vit C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។
នៅប្រទេសមួយចំនួន ក្រសាំងទាបត្រូវបានយកមកប្រើ ទម្លាក់ ជាតិខ្លាញ់ក្នុងឈាម Cholesterol ។
ស្លឹកក្រសាំងទាប យកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល ។
-បំបាត់ជម្ងឺភ្នែក,កន្ទុយថ្លែនGlaucoma-បន្ថយកម្តៅ កែរលាក បំបាត់ចុកពោះ-មហារីកសុដន់-ជួយបេះដូង , បញ្ចុះ ទឹកនោម-ព្យាបាលរើម (បុកស្លឹកជាមួយល្មៀតនិងម្សៅអង្ករ យកទៅបិទទុកចោលមួយយប់ )កែពិស , បុស-កើតមុនដោយទប់ស្កាត់ពពួកបាត់តេរី-បំបាត់ឈឺសន្លាក់-ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក-ស្លឹកក្រសាំងទាបមិនត្រឹម រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង
(ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ )
-ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះនិងធ្វើឲ្យសក់ភឺ្លទន់រលោងបច្ចុប្បន្នមានការផលិតលក់ចេញនៅប្រទេសក្រៅផងដែរ
ចំណាំៈ ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិ ដល់ការថែរក្សាសុខភាពនិង ជំងឺ ៕ប្រភពៈ The Memories