កម្ចាត់សត្វល្អិត
រូបភាព
ដោយ: Uddam
មើមខ្ញីមានផ្ទុកសមាសធាតុ Gingerol និង Olerisine ដែលមានក្លិនឆួលខ្លាំង ធ្វើឲ្យសត្វល្អិតពិបាកទ្រាំ និងចាកចេញ។
ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវរុយ
– ដង្កូវមេអំបៅ
– ដង្កូវចោះគ្រាប់ធញ្ញជាតិ
– ស្រឹងជញ្ជក់ទឹកដោះ
– កញ្ចែស្រូវ។
វត្ថុធាតុដើម ៖ មើមខ្ញី
វិធីធ្វើ
- កិនខ្ញី កន្លះគីឡូក្រាម ឲ្យម៉ដ្ឋល្អរួចចាក់ចូលក្រឡ ឬពាង រួចគ្របរក្សាទុករយៈពេល ៧ថ្ងៃ
- ចាក់ទឹក ៣លីត្រចូល
- បន្ថែមទឹកសាប៊ូម្សៅ ចំនួន ១២មីលីលីត្រ
- កូរឲ្យសព្វ រួចច្រោះយកមេថ្នាំសម្រាប់ប្រើប្រាស់។
វិធីប្រើប្រាស់
- បាញ់ថ្នាំពុលខាងលើទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត៕