ឱសថបុរាណធម្មជាតិ
រូបភាព
#អត្ថប្រយោជន៍ដ៏វិសេសសាលរបស់ទឹកឃ្មុំ
ជួយឲ្យមានកម្លាំងភ្លាមៗ បន្សាបការពុលផ្សេងៗ ព្យាបាលឈឺក្រពះ
ជួយសម្រកគីឡូ បន្សាបជាតិស្រវឹង បំបាត់ក្អក និងឈឺបំពង់ក
ព្យាបាលស្លាកស្នាមលើមុខ និងធ្វើឲ្យមុខទន់ម៉ដ្ឋរលោង
* សូមសាកល្បងធ្វើដូចខាងក្រោមនេះ៖
– ម្សៅរមៀតលាយទឹកឃ្មុំ ឬក៏ រមៀត+ ទឹកដោះគោ+ក្រូចឆ្មា+ទឹកឃ្មុំ៖
*ព្យាបាលបញ្ហាមុខមុន ស្នាមអុចខ្មៅ បញ្ហាខ្មៅក្រោមត្របកភ្នែក បំបាត់ស្នាមចាស់ជ្រោវជ្រួញ
*គ្រាន់តែលាយហើយលាបលើមុខទុកឲ្យស្ងួតទៅ ២៥-៣០នាទីរួចលាងមុខចេញមានអារម្មណ៌ថាមុខទន់ម៉ដ្ឋរលោងហើយព្យាបាលស្លាកស្នាមដែលមានលើមុខបន្តិចម្តងៗ ធ្វើបែបនេះ ៣-៤ដងក្នុង១អាទិត្យ មិនចាំបាច់ចំនាយលុយច្រើនគ្រាន់តែព្យាយាមធ្វើបែបនេះនឹងទទួលបានលទ្ធផលភ្លាមៗ។
– នៅរៀងរាល់ព្រឹកសូមលាយទឹកឃ្មុំមួយស្លាព្រា ទឹកក្រូចឆ្មារកន្លះស្លាព្រា ក្នុងទឹកក្តៅមួយកែវ ដើម្បីសម្រួលឲ្យដល់រាងកាយរបស់យើង និងជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ជួយសំរួលឲ្យយើងមានកម្លាំងល្អភ្លាមៗ។
– វិធីខាងលើអាចកាត់បន្ថយ ការប្រឈមនឹងជំងឺក្រពះពោះវៀនដូចជា រលាកក្រពះពោះវៀន រលាកក្រពះ និងរាករូស។
– អាចយកលាយជាមួយប្រទាលកន្ទុយក្រពើ ពិសាដើម្បីព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធិភាព។
- យកទឹកឃ្មុំសុទ្ធ២ស្លាបព្រាបាយទៅលាយទឹកក្តៅឧណ្ហៗហូបមុនអាហារពេលព្រឹក២០នាទីអាចជួយសំរកគីឡូបានឆាប់រហ័ស។
– បំបាត់អាការៈពុលអាហារផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
– ទឹកខ្ញី លាយទឹកឃ្មុំ ក្រូចឆ្មាបំបាត់ក្អកនិងឈឺបំពង់ក។
– ទឹកឃ្មុំ២ស្លាបព្រាបាយលាយជាមួយនឹងទឹកក្តៅឧណ្ហ១កែវជួយបន្សាបជាតិស្រវឹង។
– យកទៅត្រាំក្រូចឆ្មាចិតចំនិតៗស្តើងៗ១គីឡូ និងទឹកឃ្មុំលីត្រទុកញ៉ាំពេលព្រឹកពេលនៅពោះទទេ អាចឲ្យស្រកគីឡូយ៉ាងឆាប់រហស័ ហើយថែមទាំងព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធភាពទៀតផង!!
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ទឹកឃ្មុំគឺជាស្ករដែលមានលក្ខណៈជាធម្មជាតិ មានរសជាតិឆ្ងាញ់ពិសា សម្បូរណ៍ទៅដោយកាបូហាយដ្រេត (Cabohydrates) ជាសារធាតុម្យ៉ាងផ្តល់នូវកម្លាំង និងថាមពលដល់រាងកាយរបស់មនុស្សយើង។ ក្រៅពីនេះគេបានរកឃើញថាទឹកឃ្មុំមានប្រសិទ្ធភាពយ៉ាងខ្ពស់បំផុតក្នុង ការផ្តល់កម្លាំងភ្លាមៗដល់រាងកាយ កាត់បន្ថយនូវការនឿយហត់របស់សាច់ដុំ ជាពិសេសវាមានប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលធ្វើការងារដោយប្រើ កម្លាំងដូចជា អ្នកកីឡាជាដើម ។
ទឹកឃ្មុំនៅបានចាត់ទុកថាជាអ្នកជួយការពារកុំឲ្យហត់នឿយខ្លាំងសំរាប់ អ្នកកីឡា អ្នកហាត់ប្រាណ ដោយវាបឺតស្រូបយកសារធាតុម្យ៉ាងហៅថា គ្លូកូស (Glucose) អាចឲ្យខ្លួនប្រាណយើងបឺតស្រូបយកបានយ៉ាងឆាប់រហ័ស បន្ទាប់មកវាជួយបង្កើនកម្លាំងឲ្យយើងបានភ្លាមៗ ឯចំណែកសារធាតុម្យ៉ាងទៀតហៅថាហ្វ្រាក់តូស (Fractose) ធ្វើការយឺតៗប៉ុន្តែបន្តផ្តល់ឲ្យយើងនូវកំលាំងពលំជាប់ជាបន្ត ។ ក្រៅពីនេះគេបានរកឃើញទៀតថាទឹកឃ្មុំ មានចំណែកជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយយើងបានល្អប្រសើរជាង សារធាតុផ្សេងៗទៀត ។
ប្រភព៖ ខេមបូឌាអេចប្រេសញូស៍ / IT CAMBO