ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺខ្សោយក្រលៀន (តម្រងនោម) វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ ការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។
ការខ្សោយតម្រងនោម គឺជាការបាត់បង់សមត្ថភាពរបស់តម្រងនោមភ្លាមៗក្នុងការបញ្ចេញទឹកនោម និងអំបិល ព្រមទាំងកាកសំណល់ជាតិពុលផ្សេងៗពីក្នុងឈាម។ វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្ទែម ហើមសាច់និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។ ការព្យាបាលត្រូវលាងឈាមហើយការលាងឈាមនេះគឺលាងជាតិពុលចេញពីក្នុងឈាម និងយកជាតិទឹកខ្លះចេញពីក្នុងខ្លួនអ្នកជំងឺ។
* វិធីជួយព្យាបាលគឺ៖
– ស្លឹកញ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ
– យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា
– ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល១០ឬ១៥នាទី
– ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ
– ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
– ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជំងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ឯកសារយោង៖ bongrean