ឱសថបុរាណធម្មជាតិ
រូបភាព
** វិធីធ្វើភេសជ្ជៈ ខ្ជាយ ដើម្បីសុខភាព និងសម្រស់ (សក់ និងក្រចក)
> វត្ថុធាតុដើមដែលត្រូវការ៖
– ខ្ជាយ ១ខាំ
– ទឹកឆ្អិន ២ពែង
– ក្រូចឆ្មា ទឹកឃ្មុំ ឬទឹកស្ករខាប់
- ទឹកកកដុំ
> វិធីធ្វើ៖
យកខ្ជាយ លាងទឹកស្អាត ហាន់ជាកង់ រួចចាក់ចូលម៉ាស៊ីនក្រឡុក ជាមួយទឹក ២ពែង ទាល់តែហ្មត់ រួចច្រោះយកកាកចេញ រួចថែមទឹកឆ្អិនឲ្យគ្រប់បាន ១លីត្រ អាចទុកក្នុងទូទឹកកកបាន១ខែ។
> វិធីប្រើ៖
ពេលញ៉ាំយើងចាក់ទឹកខ្ជាយ កន្លះកែវ ថែមទឹក ច្របាច់ក្រូចឆ្មា និងថែមទឹកឃ្មុំ ឬស្ករតាមចំណូល ដាក់ទឹកកកជាការស្រេច ។ បើមិនចូលចិត្តក្លិនខ្ជាយអាចលាយទឹកក្រូចកំប៉ុង ឬទឹកផ្លែឈើញ៉ាំក៏បាន។
ការញ៉ាំទឹកខ្ជាយដែលមានប្រសិទ្ធភាពល្អគួរលាយជាមួយរសជាតិផ្អែម ។
ខ្ជាយ លឿងដែលយើងលើកយកមកបង្ហាញនូវ គុណសម្បត្តិដ៏អស្ចារ្យ ក្នុងលំដាប់ជួរទី១នៃឱសថបុរាណ ដែលបច្ចុប្បន្នមានការផលិតជាថ្នាំទឹក និងគ្រាប់ ជាម្សៅ.. នៅប្រទេស មួយចំនួន ។ មានការអះអាងថា ខ្ជាយលឿង គឺជាបងប្អូននៃមើមថ្នាំចិនដ៏មានតម្លៃ និងដ៏ល្បីល្បាញ។ ខ្ជាយបរិបូណ៌ទៅដោយសារធាតុសំខាន់ៗ ដូចជា Calcium , Vit B1B2B3B6 …. មានប្រសិទ្ធភាពបង្កើនសមត្ថភាពផ្លូវភេទទាំងបុរស ទាំងស្ត្រី សម្រួលតុល្យភាពអ័រមន Estrogen និង Testoterone និងជួយព្យាបាលអាការៈ ស្ត្រី វ័យជិតអស់រដូវ និង ក្រោយពេលអស់រដូវ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ជាយជួយឲ្យអាយុវែង បំប៉នធាតុក្នុងរាងកាយ។ កែវិលមុខ ណែនដើមទ្រូង បំប៉នបេះដូង ថ្លើម និង ក្រលៀន ( យកឬសនិងមើមខ្ជាយ ហាន់ល្អិតៗហាលថ្ងៃរហូតស្រួយ បុកឲ្យហ្មត់ឆុងទឹកពិសារម្តង១ស្លាបព្រាកាហ្វេ ) ។
ខ្ជាយបំប៉នឆ្អឹងក្រចក មិនឲ្យស្រួយឆាប់បាក់ សម្រួលដំណើរឈាមរត់ និងបំប៉នខួរក្បាល ជួយសម្រួលសម្ពាធឈាមទាំង ឡើង និងចុះ ឲ្យមានភាពប្រក្រតី ជួយអ្នកជម្ងឺ ពកក Hyper Thyroidជួយការពារបុរសភេទនូវ ពងស្វាសរីកធំ ការពារជំងឺមហារីក ជួយ រក្សាស្បូន ជំងឺឬសដូងបាត ( មើមខ្ជាយ ៦-៨ មើម ផ្សំនិងសាច់អំពិលទុំ 60g អំបិល ៣ស្លាបព្រាបាយបុកបញ្ចូលគ្នា រួចយកទៅដាំជាមួយទឹក ៦កែវឲ្យនៅសល់២កែវ ពិសារម្តងកន្លះកែវ មុនចូលគេង ពិសារ ១ខែរហូតជាសះស្បើយ)។ ខ្ជាយបំបាត់ចុករាគមួលឈាម ហើមពោះ បំបាត់ចុករោយស្រពន់ …. .។ ពិសេស ខ្ជាយ ជួយបំប៉នសក់ ឲ្យដុះក្រាស់ បំបាត់ការជ្រុះសក់ការពារ និង បន្ថយសក់ស្កូវ ។ ល។
ចំណាំ៖ ខ្ជាយ សម្រាប់ប្រើប្រាសក្នុងគ្រឿងផ្សំម្ហូប មិនមែនជាឱសថព្យាបាលជំងឺទេ គ្រាន់តែមានគុណសម្បត្តិ ជួយថែរក្សាជំងឺ ។
ប្រភព៖ The Memories