ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីប្រើប្រាស់ខ្ញីកម្ចាត់សត្វល្អិត

14-Jun-2017 09:36 AM

រូបភាព


ដោយ: Uddam

១. សមាសធាតុប្រឆាំងនឹងសត្វល្អិត
មើមខ្ញីមានផ្ទុកសមាសធាតុ Gingerol និង Olerisine ដែលមានក្លិនឆួលខ្លាំង ធ្វើឲ្យសត្វល្អិតពិបាកទ្រាំ និង ចាកចេញ។

២. ផ្នែកប្រើប្រាស់
– មើម

៣. វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ
– កិនខ្ញី កន្លះគីឡូក្រាម ឲ្យម៉ដ្ឋល្អរួចចាក់ចូលក្រឡ ឬពាង រួចគ្របរក្សាទុករយៈពេល ៧ថ្ងៃ
– ចាក់ទឹក ៣លីត្រចូល
– បន្ថែមទឹកសាប៊ូម្សៅចំនួន ១២មីលីលីត្រ
– កូរឲ្យសព្វរួចច្រោះយកមេថ្នាំសម្រាប់ប្រើប្រាស់
– បាញ់ថ្នាំពុលខាងលើទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

៤. ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវរុយ
– ដង្កូវមេអំបៅ
– ដង្កូវចោះគ្រាប់ធញ្ញជាតិ
– ស្រឹងជញ្ជក់ទឹកដោះ
– កញ្ចែស្រូវ។

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង