ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំពោតពណ៌ស្វាយ

17-Jun-2017 10:26 AM

រូបភាព


ដោយ: Uddam

បច្ចុប្បន្ន​ពោត​ពណ៌​ស្វាយ​កំពុងតែ​មាន​ការពេញនិយម​ដាំ​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​កំពុងតែ​មាន​ទីផ្សារ​និង​មាន​ការចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន មិន​តែ​ប៉ុណ្ណោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​

* ការរៀបចំដី៖

– ជ្រើសរើសដីជាដីស្រទាប់លើធូរមានជីវជាតិ ដីដែលមិនលិចទឹក

– ធ្វើការភ្ជួរ រាល់២ឬ៣ដង ដើម្បីសម្លាប់ស្មៅ និងឲ្យដីធូរល្អ

– សម្រាប់រងដាំយើងអាចដាំលើផ្ទៃរាបស្មើរ ឬលើកជារងក៏បាន ចន្លោះពីរណ្តៅនីមួយៗ៤តឹក និងចន្លោះពីជួរនីមួយៗ៥តឹក ហើយយើងអាចលើករងមួយដាំពីរជួរ ឬមួយជួរក៏បាន។

* ការរៀបចំដាំ៖

– កាយរណ្តៅសម្រាប់ដាំ ប្រមាណ២តឹកបួនជ្រុង ជម្រៅប្រមាណជិត២តឹក

– ដាក់ជីកំប៉ុស្ត៍ លាមកសត្វស្ងួត និងកំទេចស្លឹកឈើ ចូលឲ្យជិតពេញរណ្តៅ

– ធ្វើការបណ្តុះកូនមុននឹងយកមកដាំ ដើម្បីឲ្យអត្រាដុះបានគ្រប់ល្អ ធ្វើឲ្យវាឆាប់លូតលាស់ល្អលឿន ឈ្នះជំងឺ រយៈពេលប្រមាណ១៥ថ្ងៃទើបយកដាំ។

* ការថែទាំ៖

– អាចកប់ជីបំប៉នបន្ថែមនៅតាមគល់របស់វា និងបាញ់ជីសរីរាង្គបំប៉នតែ១ដងទេនៅពេលវាមានអាយុប្រមាណ២អាទិត្យ

– នៅពេលដាំដំបូងត្រូវផ្តល់ទឹកវា១ថ្ងៃ២ដង ពេលវាបានធំបន្តិចយើងអាចដាក់ទឹកវា៣ដងក្នុង១អាទិត្យ បើរដូវក្តៅត្រូវផ្តល់ទឹករាល់ថ្ងៃ។

– រយៈពេលប្រមាណ២ខែ៥ថ្ងៃ យើងអាចប្រមូលផលបានហើយ

បច្ចុប្បន្នពោតនេះមានដាំក្នុងខេត្តមួយចំនួនដូចជា ស្រុកស្រែអំបិល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ

ខេត្តកណ្តាល ខេត្តព្រះសីហនុ  និងនៅអ្នកលឿងជាដើម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោងៈ វាយោ