ឯកសារកសិកម្ម
រូបភាព
ក្តាម ជាសត្វមួយប្រភេទ ដែលតែងតែកាត់ដើមស្រូវ ជាពិសេសសន្ទូងនៅខ្ចី មិនតែប៉ុណ្ណោះ វាស៊ីកូនត្រីតូចៗនៅក្នុងបឹង។
– នៅពេលដែលសង្កេតឃើញថាមានក្តាមកាត់សន្ទូង យើងអាចយកផ្លែល្ពៅខ្ចីមកកាប់ចិញ្ច្រាំ រួចព្រាចចូលក្នុងស្រែដែលត្រូវក្តាមបំផ្លាញ។ ក្រោយពីការព្រាចហើយរយៈពេល ២ ទៅ ៣ ថ្ងៃ សង្កេតឃើញថា លែងមានក្តាមកាត់ស្រូវទៀត។
– វិធីមួយទៀត គេយកដើមទន្ទ្រោនខែត្រចិញ្ច្រាំហើយបាចចូល 2-3ថ្ងៃក្រោយមកក្តាមក៏លែងមាន
– តាមចំណាប់អារម្មណ៍ខាងលើ យើងអាចយកផ្លែល្ពៅខ្ចីវាមានជាតិជ័រម្យ៉ាង ដែលធ្វើឲ្យក្តាមងាប់បានក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ក្រោយពីបានស៊ីផ្លែល្ពៅនោះ ។
** សរុបមក ដើម្បីកំចាត់ក្តាមកាត់សន្ទូងខ្ចីៗ គេអាចសាកល្បងប្រើរុក្ខជាតិមួយចំនួនដូចជា ជ្រលាត់ដៃ ដើមរលេះជើងក្តាម ផ្លែល្ពៅខ្ចីកាប់ព្រាចដាក់ក្នុងស្រែ ៕
ដោយឃើញមានប្រសិទ្ធភាពដូច្នេះ គេបានកាប់ចិញ្ច្រាំល្ពៅខ្ចីនេះ ព្រាចដាក់នៅក្នុងបឹងរបស់ដែលមានចិញ្ចឹមត្រី ក្រោយពីការព្រាចល្ពៅរយៈពេល ២ ថ្ងៃ ៣ ថ្ងៃ សង្កេតឃើញថាក្តាមលែងស៊ីកូនត្រីទៀត ហើយឃើញក្តាមងាប់អណ្តែតលើផ្ទៃទឹក ។
ចែករំលែកចំណេះដឹងនេះបន្តពី Pcheav Sokha Btb