ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំដុះដំណាំម្រះ

23-Jun-2017 05:00 PM

រូបភាព


ដោយ: Uddam

+ ការលើករង
– រងម្រះត្រូវមានទទឹងរង ១ម នឹងកំពស់រង ៣០ស.ម (រដូវវស្សា ៤០ស.ម) ។
– ប្រើជីទ្រាប់បាត ២០-២០-១៥ ចំនួន ៤០ក្រាម លាយជាមួយលាមកសត្វ ឬកំប៉ុស្ត ៣គីឡូក្រាម។ ជ្រុំអោយសព្វទៅក្នុងរងមុនពេលដាំ ។
– គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ ។
– បោះបង្គោលទ្រើង និងចងសំណាញ់ទ្រើងអោយហើយមុនពេលយកកូនមកដាំ ។


+ ការធ្វើដីបណ្តុះកូន
– ធ្យូងអង្កាម (ត្រាំទឹកចំនួន ២យប់, ដាក់វាអោយស្រស់ទឹក) ចំនួន ៣ធុងស្ពេត្រូ ។
– លាមកគោម៉ដ្ឋចំនួន ២ធុង ស្ពេត្រូ ។
– ដីមានជីជាតិ ឬដីតំបូកម៉ដ្ឋ ចំនួន ១ធុងស្ពេត្រូ ។
ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីង ឬក៏ចំហ៊ុយក្នុងរយៈពេល ១៥នាទី
– មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ ។
– បន្ទាប់ពីលីង/ចំហ៊ុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់ ។


+ ការបណ្តុះកូន
– ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវដើម្បីការពារកូនដំណាំពីពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់ ។
– ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ (មិនត្រូវ សង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ)
– យកគ្រាប់ម្រះដែលបានផ្អាបរយៈពេល ២យប់ យកមកបណ្តុះ ។
– ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ ។
– ជំម្រៅ ពីរដងនៃទទឹងគ្រាប់ ។
– បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិចដើម្បីអោយដី និងគ្រាប់ស្អិតជាប់គ្នា ។
– យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន ។
– ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅដាំបាន ។


+ ការពង្រឹងកូន
– កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី ៩ ទៅ ១២ថ្ងៃ
– ត្រូវពង្រឹងកូនម្រះរយៈពេល ៤ ទៅ ៥ថ្ងៃ មុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ) ។
– មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ ( Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់ ។
+ ការដាំកូន
– ដាំកូនម្រះនៅពេលរសៀល។
– របៀដកកូនម្រះចេញពីថាសបណ្តុះ គឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗដើម្បីកុំអោយដាច់ឬសកូនម្រះ។
– ត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា ។


+ ការដាក់ជី
– រងគ្របប្លាស្ទិច ឬគ្របចំបើង ត្រូវយកឈើបុករណ្តៅសងខាងគុម្ពទើបដាក់ជី ។
– ដាំកូនម្រះបានរយៈពេល ១សប្តាហ៍ត្រូវដាក់ជីចំងាយ ១០ស.ម ពីគល់ដំណាំ ។
– ដាំកូនម្រះបានរយៈពេល ២សប្តាហ៍ត្រូវដាក់ជីចំងាយ ១៨ស.ម ទៅ ២៥ស.មពីគល់ដំណាំ ។
– ដាំកូនម្រះបានរយៈពេល ៦សប្តាហ៍ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ ។
– ដាក់ជីរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តង អាស្រ័យទៅតាមប្រភេទដី (ដីខ្សាច់ដាក់ជីញឹកញាប់ តែតិចជាងដីល្បាយច្រើនជាងខ្សាច់)។ ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។


+ ការស្រោចទឹក
– ស្រោចទឹកពេលព្រឹក និងអោយបានទៀងទាត់។
– មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើអោយរលួយគល់ដំណាំ។
– ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក, ការបញ្ចួលតាមពោះរង។ល។


+ ការថែទាំ
– ជំងឺទំលឿងស្លឹ មានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជាពណ៌ត្នោត។
– ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាមច្រើននៅលើស្លឹក ល។ល (ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb, ។ល។)
– ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះ រួចក្លាយជាដង្កូវដែលធ្វើអោយរលួយ ។ (ប្រើនុយអន្ទាក់ ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល)
– ចៃ កើតឡើងញឹកញាប់នៅខាងក្រោមស្លឹក ( ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)


+ ការប្រមូលផល
– ទំហំតម្រូវទៅតាមទីផ្សារ
– បេះនៅពេលព្រឹេក ដោយប្រើកន្ត្រៃកាត់ទង់
– ធ្វើចំណាត់ថ្នាក់ ។ល។


ប្រភពៈ Sambath Tem