ឱសថបុរាណធម្មជាតិ
ជំងឺក្អកមាន់ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើមដ៏ខ្លាំងក្លា។ គេសម្គាល់វាថាជាជំងឺក្អកមាន់តាមរយៈការក្អកធ្ងន់ធ្ងរ និងដកដង្ហើមខ្លាំងដូចមាន់។ សូមពិនិត្យមើលរោគសញ្ញា និងវិធីព្យាបាលជំងឺក្អកមាន់តាមបែបធម្មជាតិ ខាងក្រោមៈ សូមជួយស៊ែរឱ្យអ្នកជំងឺនេះបានដឹងផង!
រូបភាព
ជំងឺ/ ILLNESS: ក្អកមាន់/Whooping cough
រុក្ខជាតិ/ PLANT: រមៀត និងទឹកឃ្មុំ / turmeric and honey
វិធីធ្វើ/ INSTRUCTION:
– លាយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ជាមួយនឹងម្សៅរមៀត ១/៤ ទៅ ១/២ ស្លាបព្រាកាហ្វេ
o Mix 1 teaspoon of honey and 1/2 teaspoon of turmeric powder.
-កូរឱ្យសព្វ។
- Mix it well
វិធីប្រើប្រាស់/ DOSAGE:
– ញ៉ាំពីរដងក្នុងមួយថ្ងៃ រហូតដល់មានអារម្មណ៍ល្អ។
o Take this twice a day until you feel better.
កំណត់ចំណាំ/ REMARK:
- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
Please check and consult with a doctor or a specialist before consuming. This natural medicine treatment can be used when there is no other choice.
ជំងឺក្អកមាន់ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើមដ៏ខ្លាំងក្លា។ គេសម្គាល់វាថាជាជំងឺក្អកមាន់តាមរយៈការក្អកធ្ងន់ធ្ងរ និងដកដង្ហើមខ្លាំងដូចមាន់។
រោគសញ្ញានៃជំងឺក្អកមាន់
ជាធម្មតាអាការៈរបស់ជំងឺនេះដំបូងឡើយ គឺតិចតួច ហើយមានលក្ខណៈដូចជំងឺផ្តាសាយ ដែរ គឺ
-ក្អកតិចតួច
-កណ្តាស់
-ហៀរសម្បោរ
-តឹងច្រមុះ
-ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក
-និងក្តៅខ្លួន តែទាបជាង 39អង្សា (ក្រោម 102 F) ។
ក្រោយមួយ ឬពីរសប្តាហ៍ រោគសញ្ញានឹងកាន់តែធ្ងន់ធ្ងរ គឺ៖
-មានស្លេះកាន់តែក្រាស់កកច្រើនក្នុងផ្លូវដង្ហើម
-ក្អកធ្ងន់ធ្ងរ និងរយៈពេលយូរ ហើយអាចមានអាការៈបន្ថែមទៀតដូចជា៖
-មានក្អួតមកជាមួយ
-មុខឡើងក្រហម ឬស្វាយ
-អស់កម្លាំងធ្ងន់ធ្ងរ
-សំឡេងក្អក មានលក្ខណៈខុងៗ និងឮខ្លាំងក្នុងពេលដកដង្ហើមចូល។
បើឃើញរោគសញ្ញាទាំងនេះ សូមប្រញ៉ាប់ប្រញាល់ព្យាបាលជាបន្ទាន់!
អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។