ឱសថបុរាណធម្មជាតិ
ដំណឹងល្អ សម្រាប់អ្នកដែលឧស្សាហ៍ក្អួត និងវិលមុខជាប្រចាំ! ថ្នាំនេះជួយព្យាបាលដោយមិនអស់ប្រាក់ឡើយ
រូបភាព
ដោយ: Uddam
* វិធីធ្វើ៖
– យកឫសកន្ទ្រាំងបាយស (ធ្វើអំបោស) ចំនួន៧ដើម និងឫសស្បូវប្រក់ដំបូល ៧ដើម លាងទឹកឲ្យស្អាត
– ដាក់ដាំជាមួយទឹកស្អាត១លីត្រ ឲ្យពុះ១០-១៥នាទី
– វាមានព៌ណព្រឿងៗ គ្មានជាតិល្វីងគ្មានជាតិចត់ទេ គឺដូចទឹកធម្មតា។
* វិធីប្រើ៖
យកទឹកវាហូបជំនួសទឹកធម្មតា ហូបពេលនៅក្តៅៗបែកញើសទើបល្អ ហូបបាន៣ថ្ងៃអ្នកនឹងបានសះស្បើយ។
* វិធីនេះទទួលបានពីក្មួយស្រី Sok Njong ដែលគាត់អនុវត្តបានផលសះស្បើយដោយផ្ទាល់
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត