ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
១-ការជ្រើសរើសពូជ
- ជ្រើសរើសដើមណាដែលថ្លោសល្អ មិនយកដើមដែលខ្ចីពេក ឬចាស់ពេកទេ

- ពេលជ្រើសរើសរួច ត្រូវកាត់ជាកង់ៗ ប្រវែង ៣ ទៅ ៤តឹក ។
២-ការរៀបចំដី
- មុនពេលដាំយើងភ្ជួរ ២ ទៅ ៣ដង
- ភ្ជួរលើកទី១ ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយៈពេល ៣ ទៅ ៧ថ្ងៃ

- ភ្ជួរលើកទី២ រាស់អោយរាបស្មើ
- កាប់រណ្តៅដែលមានទំហំ ៤តឹក ៤ជ្រុង ជំរៅ៥តឹក និងចន្លោះពីរណ្តៅ ១ ទៅ ១ ប្រវែង១ម៉ែត្រ
- ដាំបង្គោលកំពស់ ២.៥ម៉ែត្រ ។

៣-ការដាំដុះ
- យកដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅ ដោយដាក់ចំកណ្តាលរណ្តៅ
- ក្នុង១រណ្តៅដាក់២ទៅ ៣ដើម
- ស្រោចទឹក ។


៤-ការថែទាំ
- ស្រោចទឹក
- បោចស្មៅ
- គ្របរងដាំ
- ពូនគល់។

៥-ការប្រមូលផល
- ក្រោយពីដាំបានរយៈពេល ២ឆ្នាំ អាចប្រមូលផលបានហើយ៕



