ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ!

06-Jul-2017 03:41 PM

រូបភាព


ដោយ: Uddam

នេះជាវិធីបំបាត់អាការៈឈឺធ្មេញ ៖
1. ត្រួយត្របែក

-យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត

-ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។

នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។

2. ម្រេច

-យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច

-ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។


3. ខ្ទឹមស

-កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច

ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។

វិធីបន្ថែមទៀត

-អាចកិនវាឲ្យម៉ដ្ឋ

-ដាំជាមួយទឹកសមល្មម មិនច្រើនពេក

-យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។

ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។
*** វិធីខាងលើគ្រាន់តែអាចជួយបន្ថយការ​ឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វា​ដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល។

 

សូមបងប្អូនខ្មែរយើង ជាពិសេសយុវជន ចេះថែទាំធ្មេញ។ កុំប្រើឈើចាក់​ធ្មេញ​ឲ្យសោះ សូមនាំគ្នាប្រើច្រាសដុសធ្មេញវិញ ក្រោយពេល​អាហារ។​ ខ្ញុំជឿជាក់ថា យុវជនយើងនឹងប្រើច្រាស់គ្រប់គ្នា ពីព្រោះយុវជន​ចង់ល្អ មិនចង់មានធ្មេញចំហរទេ គឺចង់បានធ្មេញស្អាតស្មើរ ​ជាពីសេសនារី​។​ កុំភ្លេចថា ធ្មេញជាផ្នែកមួយសំខាន នៃសម្រស់មនុស្ស។

Beautiful young woman teeth. Close up

អត្ថបទ៖ អ៊ាង សុផល្លែត