ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

របៀបទទួលទានទឹកឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពល្អ!

07-Jul-2017 03:58 PM

រូបភាព


ដោយ: Uddam

ទឹក គឺជាសារធាតុរាវដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន​។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH​

☞☞ សូមរក្សាទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។

ទឹកផ្តល់សារៈប្រយោជន៍យ៉ាងច្រើនចំពោះសារពាង្គកាយ ដូចជា៖

  • ជួយ​លាង​ពោះវៀន​
  • បណ្តេញ​ជាតិពុល​ចេញពី​រាង​កាយ
  • បង្កើន​ភាព​ឃ្លាន ព្រោះការ​ពិសា​ទឹក​នៅ​ពេល​ពោះ​ទទេ​អាច​ជួយ​បង្កើន​ចំណង់​អាហារ

  • ទប់ស្កាត់​បញ្ហា​ឈឺក្បាល
  • ការពារ​អ្នក​ពី​បញ្ហា​ក្លិន​មាត់ និង​ការ​ឆ្លង​មេរោគ​បាក់តេរី​ក្នុង​មាត់​ផ្សេង​ៗ
  • ការទទួលទានទឹកបានត្រឹមត្រូវតាមពេលវេលា នឹងជួយឱ្យលោកអ្នកទទួលបានសុខភាពល្អ!

ការធ្វេសប្រហែសតែបន្តិចក្នុងការខកខានទទួលទានទឹក អាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់ដល់ជីវិតផងដែរ!​ ជាក់ស្តែង មានអ្នកជំងឺមួយចំនួននៃប្រទេសចិន  បានរងគ្រោះថ្នាក់ដល់ជីវិត ដោយគ្រាន់តែពួកគាត់ខកខានក្នុងការទទួលទានទឹកមួយកែវ ចំណុះ300cc មុនពេលចូលដំណេក ធ្វើឱ្យសរសៃរឈាមក្នុងខួរក្បាលហួតទឹក និងធ្វើអោយឈាមខាប់ បណ្តាលអោយដាច់សរសៃឈាមខួរក្បាល ហើយត្រូវបាត់បង់ជីវិត។

ដូច្នេះ លោកសាស្រ្តាចារ្យ Joe(宗石喬) នៃសាកលវិទ្យាល័យសរីរៈវិទ្យា (中華生理函校) បានផ្សព្វផ្សាយ និងណែនាំពីរបៀបទទួលទានទឹកឱ្យបានត្រឹមត្រូវ ដើម្បីសុខភាព គឺ៖

  • បន្ទាប់ពីបត់ជើងតូច ត្រូវទទួលទានទឹកមួយកែវចំណុះ300c
  • មុនឬក្រោយពេលបត់ជើងធំ ទទួលទានទឹកមួយកែវ
  • មុនឬក្រោយពេលងូតទឹក ទទួលទានទឹកមួយកែវ
  • មុនចូលដំណេក ទទួលទានទឹកមួយកែវ
  • ពេលព្រឹកព្រលឹម ទទួលទានទឹកពីរ ឬបីកែវក្នុងល្បឿនលឿន ដើម្បីបញ្ចេញកាកសំណល់ពីយប់។

ដើម្បីឱ្យដឹងថា តើសារពាង្គកាយរបស់អ្នកត្រូវការទឹកប៉ុន្មាន លោកអ្នកអាចគណនាតាមរូបមន្តខាងក្រោម៖

សម្រាប់អ្នកដែលមានទំងន់ចន្លោះពី 45 ដល់ 50 គីឡូក្រាម គួរ​តែ​ទទួល​ទាន​ទឹក​មិន​អោយ​តិច​ជាង 2 លីត្រ​នោះ​ទេ ហើយ​សម្រាប់​អ្នក​ដែល​មាន​ទំងន់​ច្រើន​វិញ ​គួរ​តែ​ទទួល​ទាន​ទឹក​អោយ​ច្រើន​ជាង 2 លីត្រ​កន្លះ។

 

ឯកសារយោង៖ OrganicHealth