ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសផលិតថ្នាំធម្មជាតិ សម្រាប់បណ្តេញខ្យង (ខ្យងថៃក្រហម)!

08-Jul-2017 09:33 AM

រូបភាព


ដោយ: Uddam

បច្ចេកទេសផលិតថ្នាំបណ្តេញខ្យង (ខ្យងថៃក្រហម)

ជួយចែកគ្នាដឹងផង!

១. ធាតុផ្សំ

– ស្រាស ១លីត្រ
– កំបោរស ២គីឡូក្រាម
– ក្រូចសើច ៤០ផ្លែ
– ទឹកខ្មេះ ១ដប
– មេថ្នាំបណ្តេញសត្វល្អិត ២លីត្រ ( អាចរកទិញបាននៅកន្លែងលក់ជី EM)
– ស្កររងូ ២លីត្រ (កាកស្ករត្នោតរាវៗ)
– ទឹកស្អាត ៥លីត្រ។

២. របៀបធ្វើ

– យកក្រូចសើចចិញ្ច្រាំឲ្យល្អិតដាក់ចូលក្នុងធុង
– យកទឹកស្អាតចាក់ចូលធុង ចាក់ស្រាស ទឹកខ្មេះ កំបោរស ស្កររងូ និងមេថ្នាំ ចូលក្នុងធុងហើយកូរឲ្យសព្វ
– រក្សាទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃឡើងទៅអាចប្រើបាន។

៣. វិធីប្រើ

– យកទឹកថ្នាំ១លីត្រ លាយទឹកធម្មតា ២០០ ទៅ ៥០០លីត្របាញ់ទៅក្នុងស្រែ ១ហិកតា។


ប្រភពអត្ថបទៈ ជីសញ្ញាផែនដីមាស