ឯកសារកសិកម្ម
រូបភាព
វិធីថែទាំសុខភាពកូនជ្រូកចាប់តាំងពីកើតរហូតដល់ផ្តាច់ដោះ
-អាយុបាន ១ថ្ងៃ
ប្រើថ្នាំ អាម៉ុស៊ីស៊ូល ( Amoxisol LA ) សំរាប់ការពារជំងឺឱកាស
និយមទាំងក្នុង និងក្រោយអំឡុងពេលកាត់ផ្ចិត កន្ទុយ ធ្មេញ ។ល។
– អាយុបាន ២ថ្ងៃ
ប្រើថ្នាំ ប្រូឡុងហ្គាល់ ( Prolongal ) ឬថ្នាំជាតិដែក សំរាប់ជំងឺកង្វះ
ជាតិដែក ឬជំងឺខ្វះឈាមក្រហម។
– អាយុបាន ៣ថ្ងៃ
ប្រើថ្នាំ បាយកុក ( Baycox 5%) សំរាប់ការពារជំងឺរាកកូនជ្រូកដែល បណ្តាលមកពីមេរោគកុកស៊ីដ្យូស៊ីសលើកូនជ្រូក។
– អាយុបាន ៩ថ្ងៃ
ប្រើថ្នាំ ប្រូឡុងហ្គាល់ ( Prolongal ) ម្តងទៀតសំរាប់ការពារជំងឺ កង្វះឈាមក្រហមឱ្យបានពិតប្រាកដ។
– អាយុបាន ១០ថ្ងៃ
ប្រើថ្នាំ បាយទ្រីល ២.៥% (Baytril2.5%)និងថ្នាំកំលាំង(Catosal)សំរាប់ការពារជំងឺហើមសួត និងមីកូប្លាស្មាលើកូនជ្រូក និងបង្កើនការលូតលាស់ សុំានឹងជំងឺ និងឆាប់ធំរបស់កូនជ្រូក។
– ថ្ងៃផ្តាច់ដោះ
ប្រើថ្នាំបាយទ្រីល ២.៥% (Baytril2.5%)និងថ្នាំកំលាំង(Catosal)សំរាប់ការពារជំងឺហើមសួត និងមីកូប្លាស្មាលើកូនជ្រូក។ កាត់បន្ថយ ស្រ្តេសនៅពេលផ្តាច់ដោះ និងបង្កើនទំងន់ឱ្យកាន់តែប្រសើរជាងមុន។
សូមបញ្ជាក់ ដើម្បីឱ្យកូនជ្រូកឆាប់ធំ និងលូតលាស់បានល្អនោះ ម្ចាស់សត្វ ត្រូវផ្តល់លក្ខខណ្ឌរស់នៅឱ្យកូនជ្រូកឱ្យបានសមរម្យ ពោលគឺត្រូវផ្តល់កំដៅទៅតាមតំរូវការបស់វា ជៀសវាងការឱ្យលេងទឹក ឬការធ្វើឱ្យទ្រុងសើមខ្លាំងពេក ដែលជាហេតុអាចឱ្យវាងាយនឹងរាក។ ម្យ៉ាងទៀត បើវាឈឺត្រូវប្រញាប់ព្យាបាលជាបន្ទាន់ មិនត្រូវទុកឱ្យវាឈឺ
ដល់ថ្នាក់ធ្ងន់ធ្ងរនោះទេ ពីព្រោះពេលជាវិញវាអាចឱ្យកូនជ្រូកនោះ
កើតមានបញ្ហាក្រិន ឬធំយឺត។
សរុបជារួម កាលណាកូនជ្រូកទាំងនៅក្នុងដំណាក់កាលបៅដោះ និងក្រោយពេលផ្តាច់ដោះ មានសុខភាពល្អ ពេលនោះកូនជ្រូកនឹង លូតលាស់លឿនជាងការកំណត់ និងឆាប់បានលក់។
ប្រភព៖ អង្គរហ្គ្រីន