ឱសថបុរាណធម្មជាតិ
ផ្កាត្របែកព្រៃ ព្យាបាលជំងឺរាក ទឹកនោមផ្អែម ឈឺចុកចាប់សាច់ដុំ ក្អកធ្លាក់ឈាម ក្អួតឈាម ជុះឈាម និងរលាកថ្លើម។
រូបភាព
ផ្កាត្របែកព្រៃ ព្យាបាលជំងឺរាក ទឹកនោមផ្អែម ឈឺចុកចាប់សាច់ដុំ ក្អកធ្លាក់ឈាម ក្អួតឈាម ជុះឈាម និងរលាកថ្លើម។
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
ព្យាបាលជំងឺ៖
– រាក
-ទឹកនោមផ្អែម
-ឈឺចុកចាប់សាច់ដុំ
-ក្អកធ្លាក់ឈាម ក្អួតឈាម
-ជុះឈាម
-រលាកថ្លើម។
ប្រភេទរុក្ខជាតិ៖ ត្របែកព្រៃ
វិធីធ្វើ និងប្រើប្រាស់៖
– ស្លឹក សំបក និងផ្លែ ហាលស្ងួតទុកប្រើ
– សំបកឆុងទឹកផឹក ព្យាបាលរាក
– ស្លឹក និងផ្លែទុំមានសារជាតិដូច អ៊ីនស៊ូលីន ដែលបង្កើតបានលទ្ធផលល្អ ក្នុងការព្យាបាលទឹកនោមផ្អែម
– ឫសដាំហូប ព្យាបាលឈឺចុកចាប់សាច់ដុំ ក្អកធ្លាក់ឈាម ក្អួតឈាម ជុះឈាម និងរលាកថ្លើម។
– បរិមាណប្រើប្រាស់ គឺ១៥-៣០ក្រាម សម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃ។
កំណត់ចំណាំ/ Remark៖
- សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices
- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
☞☞ សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត/ Please reserve the original text for any sharing.