ឯកសារកសិកម្ម
រូបភាព
វិធីផ្សាំ និងបណ្តុះដើមជម្ពូរ!
- សម្ភារៈ៖
-កន្ត្រៃ ឬកាំបិតដែលមុតល្អ
-ស្នោរដែលអាចជក់ទឹក
-ប្រភេទនៃអរម៉ូនសម្រាប់ជំនួយឫស (rapid root)
- វិធីធ្វើ៖
-កាត់យកមែកតូចល្មម ហើយមានចេញត្រួយបន្តិច
-លាយអរម៉ូនសម្រាប់ជំនួយឬស (rapid root) ១០ cc ទៅក្នុងទឹក៤លីត្រ
-យកវាទៅដោតជាមួយស្នោរដែលអាចជក់ទឹកបាន
-រួចដាក់ត្រាំក្នុងទឹកខាងលើរយៈពេល៣ថ្ងៃ
-បន្ទាប់មកយកទៅរក្សាក្នុងកន្ទោងសម្រាប់បណ្តុះ រួចយកដាក់កន្លែងម្លប់ក្រោមដើមឈើ
-ត្រូវផ្តល់ទឹក២ដងក្នុងមួយថ្ងៃ
-ក្នុងរយៈពេលមួយសប្តាហ៍វានឹងចាប់ផ្តើមចេញឫស យើងអាចយកវាទៅបណ្តុះក្នុងថង់ដីសម្រាប់ដាក់ដាំបានបាន។
ការបង្ហោះនេះទុកគ្រាន់ជាការចែករំលែកបន្តនូវចំណេះដឹងខ្លះៗដល់អ្នកទាំងអស់គ្នាអាចសាកល្បង និងសូមជួយចែកចាយបន្តដើម្បីប្រាប់កសិករយើងផង សូមអរគុណ។
អត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារជំនួយៈ warasfarm.wordpress.com