ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

កកោះជួយព្យាបាលបូសដោះ ផ្សះដំបៅ ព្យាបាលរាកមួល ប្ញសដូងបាត!

13-Jul-2017 10:29 AM

រូបភាព


ដោយ: Uddam

#កកោះ មិនសូវមានគេស្គាល់តែវាជាថ្នាំយ៉ាងពិសេស!

ជួយព្យាបាលបូសដោះ ផ្សះដំបៅ

ព្យាបាលរាកមួល ប្ញសដូងបាតឲ្យរួញបាត់

ជួយចែកគ្នាដឹងស្គាល់ផង!

– អត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook/SOPHALLETH

*ផ្នែកប្រើប្រាស់ៈ​ សំបក គ្រាប់ ឫស

* វិធីប្រើៈ

  • សំបក៖
    • រសជាតិសំបកមានរសជាតិល្វីងចត់ យកដាំទឹកផឹកព្យាបាលកបនឹងជម្ងឺ រាក រាកមួល ដោយយកស្ងួត ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ
    • អាំងសំបក បុករោយលើដំបៅ ដើម្បីឲ្យផ្សះដំបៅ។

  • ពកដើម៖
    • ដាំផឹកព្យាបាលព្រូន រោគស្បែក
    • ដាំឆ្ពង់ដាក់ខាងក្រោមឱ្យប្ញសដូងរួញបាត់ ។

  • ឬស
    • យកដាំទឹកផឹកព្យាបាលបូសដោះ ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។

  • គ្រាប់៖
    • ដុសជាមួយទឹកយកខាប់ៗបិតបូស រោគសើស្បែក ។​

*វិធីប្រើ និងកម្រិតប្រើ៖

  • ដាំទឹកផឹកពី ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។

ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល

 

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។