ឯកសារកសិកម្ម
រូបភាព
☞☞ វិធីល្អសម្រាប់បងប្អូនមានផ្ទៃដីតូច ហើយចង់ដាំបន្លែធម្មជាតិ
#បច្ចេកទេសដាំបន្លែក្នុងដប
ចែករំលែកបន្តជាចំណេះដឹង
– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* សម្ភារៈ៖
– ដបទឹកក្រូច ២លីត្រ កាត់ជា ២រន្ធ សម្រាប់ដាំ
– យកធូប ឬដែកគោល ចោះរន្ធពីក្រោមមួយចំនួន
– យកដីមមោក គឺជាដីនៅក្រោមដើមឈើធំៗ ផ្នែកខាងលើ និងដីបាតត្រពាំងចំនួន
– កម្ទេចធ្យូងម៉ត់ ឬធ្យូងអង្កាម ឬអាចម៍រណារ ច្របល់ជាមួយលាមកសត្វស្ងួតងាប់ រួចផ្អាប់ទុក ៧ថ្ងៃ
– លាយលាមកសត្វ អាចម៍គោ អាចម៍មាន់ (ស្ងួត កុំយកពពួកថ្មីៗ) ជីង្កាមដុត លាយចូលគ្នាឲ្យសព្វ
– គ្របទុក ឬដាក់ក្នុងបាវ ឲ្យបាន ៥ ទៅ៧ថ្ងៃ ដើម្បីឱ្យដីកាច់សិន ឲ្យចូលសារធាតុអស់ជាតិប្រៃ ទើបយកទៅដាំ។
* វិធីដាំ៖
– រើសយកបន្លែណា ដែលគ្មានឫសកែវ គឺយកតែបន្លែដែលមានឫសខ្លី ដូចជាស្ពៃ ដូចជាខ្ទឹមស្លឹក ជាដើម
– មុនដាំ ត្រូវយកដីមមោកលាយរួចជាមួយល្បាយជីខាងលើ ទៅដាក់ក្នុងដបពាក់កណ្តាល
– យកគ្រាប់ស្ពៃ ឬខ្ទឹមទៅកប់បន្ថើរពីលើដីនោះ ឬបណ្តុះកូនមុនយកទៅដាំក៏បាន
– ស្រោចទឹកបន្តិចក្រោយដាំរួច មិនត្រូវដាក់វានៅកណ្ដាលវាលថ្ងៃក្ដៅខ្លាំងពេកនោះទេ
ការថែទាំ
– ស្រោចទឹកជាប្រចាំ ឬនៅពេលដែលវាស្ងួត ដង្កូវជាដើម។
– ២-៣សប្តាហ៍ក្រោយ នឹងបានបន្លែធម្មជាតិសម្រាប់ទទួលទាន។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។