ឱសថបុរាណធម្មជាតិ
ផ្កាត្រែ ជាឱសថធម្មជាតិដ៏អស្ចារ្យ ប្រើជាថ្នាំបញ្ចុះលាមក ទល់លាមក ព្យាបាលចុកសៀត បញ្ចេញទឹកប្រមាត់ និងធ្វើឲ្យក្អួត
រូបភាព
ដោយ: Uddam
ផ្កាត្រែ ជាឱសថធម្មជាតិដ៏អស្ចារ្យ ប្រើជាថ្នាំបញ្ចុះលាមក ទល់លាមក ព្យាបាលចុកសៀត បញ្ចេញទឹកប្រមាត់ និងធ្វើឲ្យក្អួត។
*អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត*
By Eang Sophalleth (www.eangsophalleth.com)
ព្យាបាលជំងឺ៖
- ថ្នាំបញ្ចុះលាមក ទល់លាមក ព្យាបាលចុកសៀត និងធ្វើឲ្យក្អួត
ប្រភេទរុក្ខជាតិ៖ ផ្កាត្រែ
ផ្នែកប្រើប្រាស់៖
- ស្លឹក សំបកដើម ជ័រ
វិធីធ្វើ និងប្រើប្រាស់៖
- ស្លឹកៈ ជាថ្នាំបញ្ចុះ ព្យាបាលចុកសៀត ទល់លាមក និងធ្វើឲ្យក្អួត។ ដោយគ្រាន់តែប្រើកម្រិតតិចតួចបុណ្ណោះ
- សំបកដើម និងជ័រៈ ជាថ្នាំបញ្ចុះលាមក បញ្ចេញទឹកប្រមាត់ និងធ្វើឲ្យក្អួត។
កំណត់ចំណាំ
** គ្រាប់ផ្នែកនៃរុក្ខជាតិនេះ ត្រូវប្រុងប្រយ័ត្ន បើប្រើច្រើនធ្វើឲ្យរាកខ្លាំង និងក្អួត ។
☞☞ សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត/ Please reserve the original text for any sharing.
ប្រភព៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ