ឱសថបុរាណធម្មជាតិ
ពិតជាអស្ចារ្យណាស់ ផ្ទីថ្ម ជាឱសមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់ ជំងឺភ្លេចភ្លាំង បិតបូស កើតពិស ជំនួយ និងការពារថ្លើម!
រូបភាព
ដោយ: Uddam
ពិតជាអស្ចារ្យណាស់ ផ្ទីថ្ម ជាឱសមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល
ជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់
ជំងឺភ្លេចភ្លាំង បិតបូស កើតពិស ជំនួយ និងការពារថ្លើម!
ជួយស៊ែរចែកគ្នាដឹងផង!
☞ ការព្យាបាលៈ
- រុក្ខជាតិទាំងមូលហាលអោយស្ងួតធ្វើម្សៅ គេប្រើសំរាប់ព្យាបាលរោគឈឺបំពង់ក និងអាចសំលាប់ផ្សិតបាន
- ឬសស្ងួតស្ងោរផឹក សំរាប់ឲ្យរដូវមកទៀងទាត់។ បើផឹកលើសកំរិតអាចធ្វើអោយរលូតកូន
- ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា រុក្ខជាតិជាឱសថជំនួយនិង ការពារថ្លើមយ៉ាងល្អ។
- ទល់លាមក គ្រុនក្តៅ យករុក្ខជាតិទាំងមូល កាត់ឫសចេញ ស្ងោរធ្វើជាបន្លែហូប ឬហាលស្ងួត១៥-៣០ក្រាមដាំទឹក១លីត្រហូប
- កើតពិស បូស យកដើមស្លឹកបុកបិត។
*** ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះអាចធ្វើអោយរលូតកូនបាន។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
លើសពីនេះវាសំបូរទៅដោយសារជាតិខ្លាញ់អូមេហ្គា3 ដែលអាចជាបន្លែជំនួសសាច់ត្រីសម្រាប់អ្នកបួសបានផងដែរ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត