ឯកសារកសិកម្ម
វិធីធ្វើជីកំប៉ុស្តិ៍គោក (សម្រាប់ដាក់ទ្រាប់បាតរង) ជីកំប៉ុស្តិ៍ទឹក (សំរាប់បំប៉នដើមស្លឹក) និង ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម!
រូបភាព
ដោយ: Uddam
១. ជីកំប៉ុស្តិ៍គោក (សម្រាប់ដាក់ទ្រាប់បាតរង)
ក. ធាតុផ្សំ
- បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុស្តិ៍ដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន៖
- លាមកគោ/ក្របីពុកផុយ ១ភាគ
- ផេះអង្កាម/ធ្យូងអង្កាម ០,៥០ភាគ
- កំបោរស ០,៥០ភាគ
- ទឹកធម្មតា ១០លីត្រ
- មេជី ១០សេសេ
- ស្កររងូរ ១០សេសេ
- ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។
ឧទាហរណ៍ៈ
- លាមកសត្វ(គោ/ក្របីពុកផុយ) ១០០គីឡូក្រាម
- ផេះអង្កាម/ធ្យូងអង្កាម ៥០ គីឡូក្រាម
- កំបោរស ៥ គីឡូក្រាម។
ខ. វិធីធ្វើ
- ត្រៀមឧបករណ៍ដែលត្រូវការ រួមមាន
- តង់កៅស៊ូសម្រាប់ក្រាល
- ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់
- ចប បែល បង្គី ជញ្ជីង ។ល។
- លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួត ឬសើមតិចៗ ហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិច និងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត
- ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល
- លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោកល្មម
- ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។
២. ជីកំប៉ុស្តិ៍ទឹក សំរាប់បំប៉នដើមស្លឹក
ក. ធាតុផ្សំ
- ស្លឹកទន្ទ្រានខែត ចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ)
- អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម
- ទឹកនោមគោ/ក្របីឬមនុស្ស
- ទឹកធម្មតា ១០លីត្រ
- មេជី ២០សេសេ
- ស្កររងូរ ២០សេសេ
ខ. វិធីធ្វើ
- ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រ
- ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង
- អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ
- ទឹកនោមគោ/ក្របីឬមនុស្ស
- ទឹកធម្មតា
- ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ
- ដាក់ពាងធុងជីក្នុងម្លប់ និង ក្របឲ្យជិតល្អ
- កូរមួយថ្ងៃ ២ដង ម្តង៥នាទី
- ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន ។
៣. ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
ក. ធាតុផ្សំ
- ក្បាលត្រី(កាកសំណល់ត្រី) ៣គីឡូក្រាម
- ស្ករងូរ ១ គីឡូក្រាម
- ទឹកធម្មតា ១០ លីត្រ
- មេជី ០,៥ លីត្រ
ខ. វិធីធ្វើជី
- ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង
- ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់
- កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង
- ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន៕