ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ជំនួយផ្កា និងផ្លែអោយជាប់ច្រើន និងមានរសជាតិផ្អែមឆ្ងាញ់!

17-Jul-2017 04:01 PM

រូបភាព


ដោយ: Uddam

» វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ជំនួយផ្កា និងផ្លែអោយជាប់ច្រើន និងមានរសជាតិផ្អែមឆ្ងាញ់!

* ធាតុផ្សំគឺប្រភេទផ្លែឈើដែលមានពណ៌លឿងដូចជា៖
– ចេកទុំលឿង ២គីឡូ
– ល្ពៅទុំលឿង ២គីឡូ
– ល្ហុងទុំ ២គីឡូ
– ទឹកកាកស្ករត្នោត ៤០-៥០ក្រាម
– EM ២០ cc

– ទឹកស្អាត ១០លីត្រ។

 

* វិធីធ្វើ៖

– មិនចាំបាច់ត្រូវលាងធាតុផ្សំទាំងនោះទេ

– ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ២០លីត្រ

– ចាក់ទឹកកាកស្ករត្នោត  EM និងទឹក១០លីត្រចូល រួចបិទគម្របយកទុកក្នុងម្លប់រក្សាទុករយៈពេល៧-៨ថ្ងៃ យើងអាចដួសយកទឹកមកប្រើបាន។

-នៅពេលយើងបើកគំរប យើងឃើញមានកាកពពុះពណ៌សរៗនៅខាងលើ យើងអាចដួសយកវាមកទុកធ្វើជាថ្នាំជំនួយឫស សម្រាប់ប្រើក្នុងការផ្សាំបណ្តុះផ្សេងៗបាន

– រក្សាវាទុកនៅកន្លែងត្រជាក់ និងស្ងួតយើងអាចប្រើប្រាស់វាបានរយៈពេល៣ខែ។

* វិធីប្រើ៖

– យកទឹកថ្នាំអរម៉ូនចំនួន ២០cc លាយជាមួយទឹក២០លីត្រ រួចបាញ់នៅពេលដើមដំណាំ និងស្រោចនៅតាម គល់របស់វានៅពេលព្រឹក ឬពេលល្ងាចចាប់ពីពេលដែលវាចាប់ផ្តើមចេញផ្ការហូតដល់ផ្លែចាស់ នោះវានឹងមានផ្លែច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត