ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
សណ្ដែកផ្កាយ ជារុក្ខជាតិវល្លិឡើងទ្រើង ដែលងាយស្រួលក្នុងការដាំដុះ ហើយមិនត្រូវការជីរគីមីនោះឡើយ។ អ្វីដែលពិសេស ក្នុងរយៈពេលតែ៨ខែប៉ុណ្ណោះ ប្រជាកសិករអាចប្រមូលផលវាបានពេញលេញ រហូតដល់៥០ឆ្នាំ ដោយមិនប្រកាន់រដូវកាលឡើយ!
លោកអ្នកអាចយក៖
- ស្លឹកសណ្ដែកផ្កាយ ធ្វើជាតែ
- ផ្លែជាឱសថ ឬ
- ផ្លែកៀប ដើម្បីចម្រាញ់ជាប្រេងចំអិនអាហារ ប្រេងសម្រាប់ម៉ាស្សា និងជាធាតុផ្សំសម្រាប់ធ្វើគ្រឿងសំអាងផ្សេងៗ
- ស្លឹក និងផ្លែស្រស់ អាចធ្វើជាចំណីអាហារថែមទៀតផង។
សណ្ដែកផ្កាយ ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សារពាង្គកាយ។ អត្ថប្រយោជន៍សណ្តែកផ្កាយ៖
- កាត់បន្ថយកូឡេស្តេរ៉ូលក្នុងឈាម
- លាងសំអាតជាតិពុលក្នុងឈាម
- ការពារកំណកឈាមរឹង
- មានផ្ទុកប្រេង Omega 3-6-9 និងវីតាមីន A និង E ជួយកោសិស្បែក ពន្យារភាពចាស់
- ជួយបញ្ចុះទម្ងន់
- គ្រប់គ្រងជាតិស្ករក្នុងឈាម
- កាត់បន្ថយអាការៈងងឹតមុខ ឈឺក្បាល ហត់ ប្រកាំង គេងមិនលក់ រលាកស្បែក ស្បែករបកក្រហម
- កាត់បន្ថយ និងរារាំងការរីករាលដាលនៃកោសិកាមហារីក
- ជំនួយបេះដូង ការពារបញ្ហាគាំងបេះដូង
- ពង្រឹងប្រព័ន្ធរាងកាយ ទប់ទល់ ការពារមេរោគឆ្លងផ្សេងៗ
- អភិវឌ្ឍខួរក្បាលក្មេង កាត់បន្ថយរោគ អាល់សៃមើរ៍ (Alzheimer)
- កាត់បន្ថយជាតិស្រវឹង
- ជំនួយភ្នែក ខួរក្បាល និងសន្លាក់
- បង្កើនសមត្ថភាពផ្លូវភេទ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត