ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
វត្ថុធាតុដើម
១. ការផ្សំដី
– ៧០% ដីស្រទាប់លើប្រមាណ ៣០ស.ម ចុះក្រោម
– ១០% អង្កាមដុតរោលៗ កុំឱ្យខ្លោច

– ១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឱ្យខ្លីៗ

– ១០% ស្រកីដូងស្ងួតចិញ្រ្ចាំខ្លីៗ
– ជីអាចម៍ប្រចៀវ ១គ.ក្រ/គុម្ព
– ជីខ្ទីងប្លាស់ ០.៥គ.ក្រ/គុម្ព
* ត្រូវលាយគ្រឿងផ្សំខាងលើឱ្យសព្វ។

២. ការថែមជី និងការថែទាំ
– ដាក់ជីខ្ទីងប្លាស់ ១ស្លាបព្រាបាយក្នុង ១ខែម្តង
– នៅពេលដាក់ជី ត្រូវដាក់ឱ្យឆ្ងាយពីគល់ប្រមាណ ២ស.ម ពីគល់

– ជីខ្ទីងប្លាស់ ០.៥គ.ក្រ
* មិនអាចដាក់ជីខ្ទីងប្លាស់ប៉ះនឹងគល់ឡើយ

* ស្រោចទឹកព្រឹកម្តង និងល្ងាចម្តង ចៀសវាងការប្រើទឹកអណ្តូង។ ប្រសិនប្រើទឹកអណ្តូង ត្រូវមានម៉ាស៊ីនសម្រស់ទឹក។

អត្ថបទដោយ អ៊ាង សុផល្លែត


