ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្ត្រក្នុងការ​ចិញ្ចឹម​ត្រី​ឆ្លូញ​ក្នុង​លូ​ស៊ីម៉ងត៍​

17-Sep-2019 05:35 PM

រូបភាព


ដោយ: Uddam

+ការរៀបចំ​លូ​ចិញ្ចឹម
-លូ​ស៊ីម៉ងត៍ មាន​ទំហំ​ធំ​ល្មម និង​មាន​កម្ពស់​៧​តឹក ការពារ​កុំឱ្យ​វា​លោត​ចេញ​
-រៀបចំ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក​ឱ្យបាន​ល្អ ដើម្បី​ងាយស្រួល​ផ្លាស់ប្តូរ​ទឹក​ចេញ កុំឱ្យ​ស្អុយ ព្រោះ​ត្រី​ឆ្លូញ ស៊ីសាច់​ជា​ចំណី​
-ដាក់​ប្រភេទ​ដីស្អិត​ពី​បាត​ត្រពាំង​ចូល​កម្រាស់​២​តឹក
-ចាក់ទឹក​ចូល​កម្ពស់​៤​តឹក
-យក​កំប្លោក ចក និង​ត្រកួន​ទឹក​មួយ​ចំនួន ដាក់​ក្នុង​អាង​
+ការ​ដាក់​កូន​ត្រី​ចិញ្ចឹម និង​ការថែទាំ
-ទិញ​កូន​ត្រី​ពូជ​ពី​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី ឬ​អាច​ទិញ​មេ​និង​បា​ដែល​ធំ​ល្អ​ពី​ផ្សារ​មក​ចិញ្ចឹម​យក​ពូជ​កូន​ដោយ​ខ្លួនឯង​
-យក​កូន​ត្រី​ដែល​មាន​អាយុ​៣​សប្តាហ៍ ដាក់ចូល​ក្នុង​លូ​ចិញ្ចឹម​ដែល​រៀបចំ​រួចរាល់​នោះ​
-ត្រូវ​ប្តូរ​ទឹក​ចេញ រៀង​រាល់​មួយ​សប្តាហ៍​ម្តង​
+ការដាក់​ចំណី និង​ប្រមូល​ផល
-ចំណី​របស់​ត្រី​ឆ្លូញ មានដូចជា កាកសំណល់​ត្រី សាច់​ផ្សេងៗ ពិសេស ជន្លេន​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​ធ្វើឱ្យ​ត្រី​ឆាប់​ធំធាត់ និង​មាន​សុខភាព​ល្អ ។​
-ការដាក់​ចំណី ត្រូវធ្វើឡើង​២​ដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ល្ងាច ។​
-ចិញ្ចឹម​បាន​៦-៧​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។