ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

អត្ថប្រយោជន៍នៃរុក្ខឱសថ ស្តៅ!

28-Jul-2017 11:35 AM

រូបភាព


ដោយ: Uddam

ឈ្មោះវិទ្យាសាស្ត្រៈ Azadirachta indica

អំបូរៈ Meliaceae

ឈ្មោះក្នុងតំបន់ៈ ស្តូវ ( ឈ្មោះជាភាសាកាវែត)

ឈ្មោះជាភាសាខ្មែរៈ ស្តៅ

+ ផ្នែកជីវសាស្ត្រ

ប្រភេទរុក្ខជាតិៈ ដើមឈើ

ទីជម្រកៈ ដុះក្នុងព្រៃល្បោះ

អាកាសធាតុៈ ក្តៅសើម

ប្រភេទដីៈ ដីល្បាយខ្សាច់

អាយុកាលៈ ៥០-១០០ ឆ្នាំ

រដូវផ្កាៈ ខែមិថុនា-សីហា

រដូវផ្លែៈ ខែកញ្ញា-វិច្ឆិកា

ភាពសម្បូរណ៍ៈ មានតិច

បន្តពូជៈ គ្រាប់

+ ផ្នែកព្យាបាល

ផ្នែកប្រើប្រាស់ៈ សំបក ឫស និងស្លឹក

វិធីប្រមូលផលៈ ជីក កាត់ ស្ទោះ (រួចហាលថ្ងៃអោយស្ងួត)

វិធីប្រើៈ ដាំទឹកផឹក

ការព្យាបាលកបនឹងជម្ងឺៈ ឫស និងសំបកព្យាបាលជម្ងឺគ្រុនចាញ់ ក្អក និងស្បែកលឿង។ ខ្លឹមព្យាបាលធ្លាក់ស និងចម្រើនអាយុ ស្លឹកព្យាបាលពិសបូស។

វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកពី ១០-២០ក្រាម និងពិសា ២-៣ ដងក្នុងមួយថ្ងៃ។

ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។