ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើដំណាប់កន្ទួត!

31-Jul-2017 03:29 PM

រូបភាព


ដោយ: Uddam

ជូនសម្រាប់បងប្អូនកសិករអាចកែច្នៃកសិផលដែលបងប្អូនមានដើម្បីបង្កើនប្រាក់ចំណូល។​

*គ្រឿងផ្សំ៖

  • កន្ទួត
  • កំបោរ
  • ស្ករស
  • អំបិល។

* វិធីធ្វើ៖

  • លាងកន្ទួតលាងអោយស្អាត

  • យកទៅឈ្លីនៅលើចង្អេរ អោយចេញទឹក អោយសាច់រាងទក់

  • យកហាលថ្ងៃ ពីរបីម៉ោង
  • យកកន្ទួតទៅត្រាំទឹកកំបោរ ៣០នាទី ស្រង់ឡើងទុកអោយស្រស់ទឹក

  • ឆឹងស្ករ លាយអំបិលចុងចង្កើស អោយក្រហមងៅ ឡើងជើងអង្រ្កង
  • ចាក់កន្ទួតចូល រំងាស់ ប្រហែលពីរម៉ោង អោយស្ងួតដាច់ទឹកអស់

  • បើរំងាស់ស្ងួតល្អ អាចទុកដំណាប់បានរាប់ខែ មិនចេះខូចឡើយ៕