ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីធ្វើភេសជ្ជៈសម្រាប់ជំងឺស្ងួតភ្នែក!

02-Aug-2017 02:29 PM

រូបភាព


ដោយ: Uddam

មុននឹងរៀនធ្វើភេសជ្ជៈសម្រាប់ជំងឺស្ងួតភ្នែក ខ្ញុំបាទសូមបង្ហាញអំពីមូលហេតុ និងរោគសញ្ញានៃជំងឺស្ងួតភ្នែកនេះជាមុនសិន។

*មូលហេតុនៃជំងឺភ្នែកស្ងួត (Dry Eye Syndrome)

-ចំនួននៃទឹកភ្នែកមិនបានផលិតគ្រប់គ្រាន់ដើម្បីរក្សាឱ្យមានតុល្យភាពមានសំណើមនៅក្នុងភ្នែករបស់អ្នក

-ការផ្លាស់ប្តូរអ័រម៉ូន ស្រ្តីដែលជិត ឬអស់រដូវ។ ស្រ្តីដែលមានអាយុជាង 50 មានហានិភ័យខ្ពស់ 50% នៃជំងឺភ្នែកស្ងួតជាងបុរស

-ការប្រើប្រាស់ថ្នាំមួយចំនួនដែលកាត់បន្ថយការផលិតទឹកភ្នែក​ដូចជាថ្នាំបន្ថយសម្ពាធឈាម និងថ្នាំបន្ថយទុក្ខព្រួយជាដើម

-ការរស់នៅក្នុងតំបន់ដែលមានអាកាសធាតុស្ងួតដីហុយ ខ្យល់ នៅមុខម៉ាស៊ីនត្រជាក់ ការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍យូរពេក។

*រោគសញ្ញានៃជំងឺភ្នែកស្ងួត (DES)

-រមាស់ភ្នែក រលាកភ្នែក ភ្នែកឡើងក្តៅ ស្រវាំងភ្នែក ហៀរទឹកភ្នែក និងឈឺភ្នែក។

ឯកសារយោង៖ eyewellness

ឥឡូវមករៀនពី វិធីធ្វើភេសជ្ជៈសម្រាប់ជំងឺស្ងួតភ្នែក វិញម្តង!

*អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត*

By Eang Sophalleth  (www.eangsophalleth.com)

Facebook.com/SOPHALLETH

គ្រឿងផ្សំ៖

-ផ្កាអមតៈ ចំនួន​ ៧ផ្កា (យកលំអងផ្កាចេញ)

-ផ្លែ Goji berry ក្រៀម ១ក្តាប់ដៃ

-ពុទ្រាក្រៀម (ចិន)​ ចំនួន ៣ផ្លែ

-ផ្កា Chrysanthemum ១ក្តាប់ដៃ

-ស្ករសគូប ១ដុំ (បើគ្មាន អាចដាក់ស្ករសធម្មតា ១ស្លាបព្រាកាហ្វេ)

វិធីធ្វើ៖

-ដំ ផ្លែ Goji berry និង ពុទ្រាក្រៀម (ចិន)​ ឱ្យបែកបន្តិច

-ដាក់ចូលក្នុងទឹក ៣ ឬ ៤កែវ

-ដាំឱ្យពុះ ៣០នាទី

-បិទភ្លើង ហើយដាក់ស្ករសគូប ឬស្ករស ចូល ហើយកូរឱ្យសព្វ

-ដាក់ដាំរំងាស់វាម្តងទៀត

-ដាក់ ផ្កាអមតៈ និងផ្កា ផ្កា Chrysanthemum ចូលក្នុងកែវមួយ រួចចាក់ទឹករំពុះល្បាយមុនដំបូងចូល

-ត្រាំទុកមួយសន្ទុះ រហូតវាត្រជាក់ ឬនៅក្តៅឧណ្ឌៗ

-ដួសផ្កាចេញ ចំណែកផ្លែពុទ្រាក្រៀម និងផ្លែ Goji berry អ្នកអាចញ៉ាំបាន។

វិធីប្រើប្រាស់៖

-ផឹក ៣ដង ក្នុងមួយថ្ងៃ ពេលក្រពះទទេ មុនពិសាអាហារ

-ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អប្រសើរ អ្នកអាចបន្ថែមម្សៅ ឬទឹកកន្ទួតព្រៃបន្ថែម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។