ឱសថបុរាណធម្មជាតិ
គ្រាប់ឱឡឹកជួយព្យាបាល រលាកថ្លើមប្រភេទ A រំលាយក្រួសតម្រងនោម ជំងឺបេះដូង និងជំនួយការចងចាំបានល្អ !
រូបភាព
* រូបមន្តធ្វើគ្រាប់ឪឡឹកស្ងោរ៖
- កិនគ្រាប់ឪឡឹក ១០០ក្រាម ស្រស់ទាំងសំបកឱ្យម៉ដ្ឋ រួចដាំក្នុងទឹក ២ លីត្ររហូតទាល់តែពុះ (១៥ ទៅ ២០នាទី)
- ចំនួននេះគឺល្មមគ្រប់គ្រាន់សម្រាប់ផឹកបាន ២ ថ្ងៃ រីឯថ្ងៃទី ៣ ត្រូវសម្រាកសិន។
- បន្ទាប់មកថ្ងៃទី ៤ ចាំបន្តផឹកឱ្យបាន ២ ថ្ងៃជាប់ទៀត ធ្វើតាមវិធីដដែលៗនេះឱ្យបានច្រើនសប្តាហ៍
- ពិសាពេលណាម៉ោងណាក៏បានដែរ មិនប្រកាន់ទេ សំខាន់ផឹកឱ្យអស់ក្នុងរយៈពេល ២ ថ្ងៃ។
ទឹកគ្រាប់ឪឡឹកនេះនឹងជួយពង្រឹងបេះដូង និងសាច់ដុំរាងកាយ។ ហើយវាក៏នៅជួយពង្រឹងការចងចាំ ពង្រឹងការផ្តោតអារម្មណ៍ និងជាពិសេសទៀតនោះគឺព្យាបាលជំងឺរលាកថ្លើមប្រភេទ A៕
គ្រាប់ឪឡឹកផ្ទុកដោយជីវជាតិចិញ្ចឹមជាច្រើន ដែលរួមមានទាំងអាស៊ីតខ្លាញ់ ជាតិប្រូតេអ៊ីនសំខាន់ៗ និងជាតិរ៉ែជាច្រើន។ គ្រាប់ឪឡឹកក៏សម្បូរទៅដោយវីតាមីន B, វីតាមីន Niacin និងវីតាមីន Foliate ព្រមទាំងជាតិរ៉ែសំខាន់ដូចជា ម៉ាញ៉េស្យ៉ូម ប៉ូតាស្យ៉ូម ម៉ង់កាណែត ជាតិដែក ស័ង្កសី ផូស្វ័រ និងស្ពាន់។ ក្រៅពីនេះ គ្រាប់ឪឡឹកក៏ជាប្រភពដ៏អស្ចារ្យនៃជាតិកាល់ឡូរី ដោយគ្រាប់ឪឡឹក ១០០ ក្រាប់ផ្ទុកកាល់ឡូរី ៦០០ ក្រាម។ គ្រាប់ឪឡឹកនៅអាចជួយដល់ការរំលាយអាហារទៀតផង។
ដើម្បីទាញយកអត្ថប្រយោជន៍ព្យាបាលសុខភាពឱ្យអស់ពីគ្រាប់ឪឡឹកគឺត្រូវចម្អិនវាឱ្យឆ្អិនជាមុនសិន។ គ្រាប់ឪឡឹកឆ្អិនជួយដល់អ្នកជំងឺរលាកថ្លើមប្រភេទ A និងហើមរលាកក្នុងរាងកាយ។
ដកស្រង់អត្ថបទ៖ khmeread.com