ឱសថបុរាណធម្មជាតិ
រូបមន្តធម្មជាតិសម្រាប់ជម្រុះកោសិកាចាស់លើមុខ ហើយធ្វើឱ្យមុខសស្អាត! NATURAL REMEDY FOR EXFOLIATE FACIAL AND VIBRANT SKIN!
រូបភាព
ដោយ: Uddam
កាហ្វេមិនត្រឹមតែយកមកឆុងផឹកទេ តែវាអាចធ្វើជាគ្រឿងផ្សំជួយធ្វើឱ្យមុខយើងស្អាតក្មេងជាងវ័យ ដោយជម្រុះ កោសិកាចាស់ៗលើមុខ ហើយធ្វើឱ្យមុខសស្អាត រស់រវើកថែមទៀតផង!
គ្រឿងផ្សំ/ INGREDIENTS៖
- កាកកាហ្វេ ចំនួន ½ ពែង (170ក្រាម) / ½ cup of coffee ground
- ម្សៅកាកាវ ចំនួន ½ ពែង (170ក្រាម) / ½ cup of unsweetened and organic cocoa powder
- ក្រូចឆ្មារ ១ស្លាបព្រាបាយ / 1 tablespoon of lime or lemon
- ទឹកដោះគោ ១ពែង (119 មីលីលីត្រ) / 1 cup of unsweetened milk
- ទឹកឃ្មុំ ១ស្លាបព្រាបាយ / 1 tablespoon of true honey.
*អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត* By Eang Sophalleth (www.eangsophalleth.com)
វិធីធ្វើ / INSTRUCTION ៖
- មុនដំបូង លាយកាកកាហ្វេ និងម្សៅកាកាវក្នុងចានគោមមួយ/ put coffee ground and cocoa powder into a bowl
- បន្ទាប់មក បន្ថែមទឹកដោះគោ ហើយកូរឱ្យល្អ/ add milk and stir it well
- ចុងបញ្ចប់ លាយទឹកក្រូចឆ្មារ និងទឹកឃ្មុំ ហើយកូរឱ្យសព្វ / add lime juice and honey and stir well.
វិធីប្រើប្រាស់/ Usage ៖
- លាបលើស្បែក / apply to your skin
- ទុកចោលឱ្យស្ងួត ២០នាទី / let it dry for 20 minutes
- លាងទឹកចេញឱ្យស្អាត / wash out with warm water.
កំណត់ចំណាំ/ REMARK៖
- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើ សាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង/ I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ឯកសារយោង៖ effectiveremedies