ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដើមជង្គង់រមាំងព្យាបាលធ្លាក់ស ប្រមេះទឹកបាយ រដូវមិនទៀង ខ្វះឈាមក្រហម ទាចទឹក នោមទាស់!

04-Aug-2017 09:24 AM

រូបភាព


ដោយ: Uddam

**ការព្យាបាល៖
– រុក្ខជាតិទាំងមូល ពិសេសមើម មានប្រសិទ្ធភាពក្នុងការជួយរំលាយអាហារ បន្ទន់លាមក បញ្ចុះទឹកនោម ជួយបញ្ចេញស្លេស្ម បញ្ចេញញើស បញ្ចុះកម្ដៅ ទម្លាក់ព្រូន បំបាត់ចុកឆ្អល់ក្នុងពោះ បង្កើនកម្លាំងភេទ ជួយសំរួលបេះដូង។

គេប្រើវាក្នុងការជួយព្យាបាលក្អក រលាកទងសួត ហឺត ជំងឺភ្លែក កមរមាស់ ឈឺចង្កេះ ចុករោយសាច់ដុំ ក្រពះមិនរំលាយអាហារ ទល់លាមក នោមទាស់ ធ្លាក់ស ប្រមេះទឹកបាយ រដូវមិនទៀង ខ្វះឈាមក្រហម ខ្សោយកម្លាំង ខ្សោយបេះដូង ទាចទឹក។

 

** ការប្រើប្រាស់៖

បើត្រាំស្រា ប្រើពី២-៥ក្រាមក្នុង១ថ្ងៃ (មើមស្ងួត)

បើដាំទឹកផឹក ១៥ក្រាមដាំទឹក១លីត្រ រំលែកផឹក២ដងក្នុង១ថ្ងៃ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល