ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដំណឹងល្អ សម្រាប់អ្នកដែលមានជំងឺលើសឈាម ស្ទះសរសៃឈាម!

05-Aug-2017 02:02 PM

រូបភាព


ដោយ: Uddam

*តើអ្វីជាជំងឺស្ទះសរសៃឈាមបេះដូង?

ស្ទះសរសៃរឈាមបេះដូង គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។ វាជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។


*មូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។

*ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់

– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)

– ពិសារបារី
– ពិសារស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។

*រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំៈ បែកញើស ឡេះឡះ ថប់ដង្ហើម ឬហត់។


* វិធីធ្វើ៖
– ដាំទឹកក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ
– ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។

* ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។ នេះជាលទ្ធផលទទួលបានពិតពី លោក Brand Vireak CoolCool ដែលគាត់បានបង្ហាញចែករំលែក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត