ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ ជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ!

07-Aug-2017 12:23 PM

រូបភាព


ដោយ: Uddam

– បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់ ប្រមាណជា ២-៣ សន្លឹក នោះខ្យល់ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន ក្រអូបប្រហើរ ភ្លាមៗតែម្ដង។

– មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ (បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញនិងទឹកក្តៅឧណ្ហៗ។

– យកឫសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាបក្រោមភ្នែក១៥នាទីសិមលាងចេញ។

– ជីអង្កាមស្រស់ផ្សំជាតែបៃតង ជួយសម្រក់ទម្ងន់ វាអាចរំលាយសារជាតិទ្រីគ្លីសេរីដដែលមាននៅក្នុងរាងរបស់អ្នក និងដុតបំផ្លាញជាតិការឡូរីបានយ៉ាងច្រើនផងដែរ។

– ជួយកាត់បន្ថយភាពហត់នឿយដោយសារការ ប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។

– នៅពេលនរណាម្នាក់មានអាការគ្រុន យើងអាចយកជីរអង្កាម មកអោយទំពារដើម្បីជួយបញ្ចេញញើស បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ ក្នុងក្រពះទៀតផង៕

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត