ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺ/ILLNESS: ផ្សិតលើស្បែក / psoriasis
គ្រឿងផ្សំ/ INGREDIENTS:
- ម្សៅរមៀត/ turmeric powder
- ទឹកឃ្មុំ/ honey
វិធីធ្វើ/ INSTRUCTION:
- លាយម្សៅរមៀត ៤ស្លាបព្រាបាយជាមួយទឹកឃ្មុំ ៣ស្លាបព្រាបាយ / add 4 tablespoon of turmeric powder and 3 tablespoon of honey into a bowl
- កូរឱ្យសព្វ/mix it well .
By Eang Sophalleth (www.eangsophalleth.com)
វិធីប្រើប្រាស់/Dosage:
- លាបលើកន្លែងដែលរមាស់ ហើយរុំជាមួយស្បៃមួយយប់
- spread thin layer on affected area and wrap with gauze overnight
- ពេលព្រឹកបកស្បៃចេញ ហើយលាងចេញជាមួយទឹកក្ដៅអ៊ុនៗ
- remove the gauze and wash off with warm water in the morning
- ធ្វើរបៀបនេះរាល់ថ្ងៃ រហូតអ្នកបានធូរស្បើយ។
- repeat this process daily.
កំណត់ចំណាំ/REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។ សូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only. Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ឮ
ស្វែងយល់បន្ថែមអំពីជំងឺផ្សិតលើស្បែក និងរោគសញ្ញារបស់ជំងឺនេះ ដូចខាងក្រោម៖
អ្វីជាជំងឺ ផ្សិតលើស្បែក (psoriasis)?
- ជំងឺមួយប្រភេទកើតលើស្បែក ដែលធ្វើឱ្យស្បែកក្រហម និងរបកគួរឱ្យខ្លាច
- ស្បែកអ្នកជំងឺរបកប្រៀបដូចជាការបន្ដក់ទៀន
- ជំងឺនេះ កើតឡើង លើខ្លួនអ្នកជំងឺ ដោយខ្លួនឯង ដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ វាធ្វើការខុសប្រក្រតី
- ជាទូទៅប្រព័ន្ធការពាររាងកាយ មានតួនាទីសម្លាប់មេរោគ ប៉ុន្ដែនៅក្នុងលក្ខខណ្ឌនៃអ្នកជំងឺ Psoriasis ប្រព័ន្ធការពាររាងកាយរបស់យើង មិនបានសម្លាប់មេរោគ ឬបានសម្លាប់មេរោគដែរ តែខុសប្រក្រតី វាទៅវាយកោសិកាស្បែករបស់យើង ដូច្នេះហើយស្បែករបស់យើងចាប់ផ្ដើមក្រហម បន្ទាប់ពីក្រហមមក វាចាប់ផ្ដើមរបកជ្រុះ ហើយចាប់ផ្ដើមមានកើតមាននៅកន្លែងផ្សេងទៀត។
អ្វីដែលមានរៀបរាប់ខាងលើ គឺជាយន្ដការវិវឌ្ឍន៍ ទៅរកជំងឺ Psoriasis ដែលមិនមានមូលហេតុច្បាស់លាស់ ពោល គឺនៅសុខៗ វាកើតឡើង ដោយខ្លួនឯង ដោយសារប្រព័ន្ធការពាររាងកាយ និងឈាមសរបស់យើងធ្វើការខុសប្រក្រតី។
- គេហៅឈ្មោះវាថា ជាជំងឺផ្សិតលើស្បែក ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្ដាប់ ប៉ុន្ដែជំងឺនេះមិនកើតមានឡើង ដោយសារមេរោគផ្សឹតនោះទេ
រោគសញ្ញា៖
- នៅលើស្បែកមានសភាពក្រហមដុំៗ និងរបកពីលើស្បែក
- កន្លែងដែលវាចេញច្រើនជាងគេ គឺនៅលើ Extension Area ដូចជា ជង្គង់ កែងដៃ កញ្ចូញគូថ ក្បាល ហើយក៏អាចមាននៅលើដងខ្លួនផងដែរ ប៉ុន្ដែភាគច្រើនវាកើតនៅកន្លែង ដែលយើងបត់បាន។
- ២០%- ៣០ អាចកើតមាននៅត្រង់ក្រចកដៃ និងស៊ីក្រចកដៃខូងៗ ដូចអ្នកជំងឺផ្សិតក្រចក
- ១០% អ្នកជំងឺមានឈឺសន្លាក់លាយឡំបែបមិនជាក់លាក់ ប៉ុន្ដែសញ្ញានៅលើស្បែកមានលក្ខណៈជាក់លាក់ ដោយវាបង្ហាញនូវសភាពក្រហម របក ប៉ុន្ដែវាខុសពីជំងឺស្រែង។
- ជំងឺស្រែង ជួនកាល វាបង្ហាញឱ្យឃើញសភាពក្រហមដែរ ប៉ុន្ដែវាមានកណ្ដាប់ជុំវិញ ដូចស្នាមខាំ ហើយចំណុចកណ្ដាលទទេល្វឹង។ ម្យ៉ាងទៀតជំងឺ Psoriasis នេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺភ្លឺក្រហម ប៉ុន្ដែជំងឺភ្លឺក្រហមវានៅរាបជាមួយនឹងស្បែក ចំណែកជំងឺ Psoriasis នេះកន្ទួលក្រហម រាងហើបពីស្បែក និងរបក។