ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
» វិធីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាប
* វិធីដាំគឺ៖
– ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ
– កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា
– ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក
– ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
– ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់
– ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក
– កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា
– រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល
បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ
អត្ថបទដោយ៖ អ៊ាង សុផល្លែត