ឱសថបុរាណធម្មជាតិ
រូបភាព
ក្រវាញ ជាប្រភេទតិណជាតិមានកម្ពស់ពី ២ ទៅ ៣ម៉ែត្រ ដុះបែកគុម្ព ដើមមូលត្រង់ រស់បានយូរឆ្នាំ ហើយ ជាប្រភេទរុក្ខជាតិដុះដោយធម្មជាតិតំបន់ភ្នំក្រវាញ។ គ្រាប់វាមានក្លិនដូចទេពិរូ ឬដូចម្រេច។
*ផ្នែកប្រើប្រាស់៖ ផ្កា ផ្លែ
*ការព្យាបាល៖
-ស្លឹក៖ ដើរខ្យល់ កាត់ស្លេស្ម៍ ព្យាបាលស្ពឹកស្រពន់ ហើមអញ្ចាញធ្មេញ បង្កើនកំដៅ។
-ផ្កា៖ ព្យាបាលឈឺភ្នែក ស្រវាំងភ្នែក
-ផ្លែ៖ កាត់ស្លេស្ម៍ ដើរខ្យល់ ទំលាក់ឈាមអាក្រក់ ព្យាបាលចុកសៀត ច្រាលខ្យល់ អាហារមិនរលាយ ជំនួយធាតុក្តៅ។
-មើម និងដើមខ្ចីៗ៖ ទំលាក់ព្រូនក្នុងសាច់ឱ្យចេញតាមស្បែក។
*កំរិតប្រើ៖
-ផ្លែប្រើពី ៣-៦ក្រាម ដាំទឹកផឹក ក្នុង១ថ្ងៃ
-ផ្កា ស្លឹក មើម ប្រើពី ៨-១៥ក្រាម។
ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ប្រជាជននៅតាមទីជនបទ ឬព្រៃភ្នំយក ស្លឹកខ្ចីៗមកធ្វើជាបន្លែសម្រាប់ស្លបរិភោគ ឆាជាមួយសាច់ ស្ងោរជ្រក់ អន្លក់ផ្ទាប់ជាមួយប្រហុក ផ្អក ម៉ាំជាដើម និងអាចធ្វើជាគ្រឿងទេសផ្សំក្នុងម្ហូបអាហារថែមទៀតផង ឬប្រើសម្រាប់បន្ថែមរសជាតិក្នុងទឹកស៊ុបឱ្យមានរស់ជាតិហិរឆ្ងាញ់ពិសា។ ចំណែកគ្រាប់ ស្លឹក និងដើមរបស់ក្រវាញអាចយកទៅឆុងទឹកផឹក ហើយគេយកមើមធ្វើថ្នាំកម្លាំង ឬថ្នាំរំងាប់គ្រុនក្ដៅ។ ចិន គេប្រើគ្រាប់ក្រវាញ ធ្វើឱសថព្យាបាលជំងឺគ្រប់មុខនៃជំងឺពោះវៀន។ នៅទ្វីបអឺរ៉ុប គេយកគ្រាប់ក្រវាញធ្វើថ្នាំក្រពះ ខ្យល់ក្នុងពោះ និងថ្នាំលើកកម្លាំង។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត