ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រដូវដំបូងរបស់ក្មេងស្រី (Menarche)

24-Aug-2017 10:22 AM

រូបភាព


ដោយ: Uddam

តើរដូវដំបូងមានអត្ថន័យដូចម្ត៉េចខ្លះ ?

  • ជាសញ្ញាបញ្ជាក់ថាធំពេញវ័យ និងក្លាយខ្លួនជាស្ត្រីម្នាក់។
  • មានន័យថា អាចមានផ្ទៃពោះ បើសិនអ្នករួមភេទ។ ប៉ុន្តែត្រូវចាំថា ផ្ទៃពោះក៏អាចកើតមានដែរ មុនពេលមករដូវ នៅក្នុងខែដែលត្រូវមករដូវដំបូងនោះ។ ក្នុងករណីនេះ រដូវដំបូងនឹងមិនអាចឃើញមាន រហូតដល់ពេលឆ្លងទន្លេរួច ឬក៏ពេលផ្ទៃពោះត្រូវបានបញ្ចប់។

តើក្មេងស្រីមានរដូវដំបូងនៅអាយុប៉ុន្មាន?

  • ក្នុងចន្លោះអាយុ ១១ និង ១៤ឆ្នាំ
  • ប៉ុន្តែវាអាចចាប់ផ្តើមលឿន នៅអាយុ ៩ឆ្នាំ
  • ឬក៏ក៏ចាប់ផ្តមយឺត នៅអាយុ ១៥ឆ្នាំ។

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យពេលវេលាមករដូវដំបូងមានការប្រែប្រួល?

  • កត្តាជម្ងឺរ៉ាំរ៉ៃ ៖

-ជម្ងឺរលាកពោះវៀន ដែលគេហៅថា Coeliac disease

-ជម្ងឺហឺត

– ជម្ងឺទឹកនោមផ្អែមប្រភេទ១

-និងជម្ងឺផ្សេងៗទៀត

  • កត្តាផ្លូវចិត្ត និងសង្គម (កត្តាសង្គមធ្វើឲ្យមានប្រែប្រួលតិចតួច ប៉ុន្តែកត្តាគ្រួសារ ដើតួនាទីចម្បង)
  • កត្តារបបអាហារ
  • កត្តាពូជ  ។

តើមានការប្រែប្រួលអ្វីខ្លះនៅលើដងខ្លួន នៅពេលមានរដូវដំបូង?

  • ដោះឡើងធំ
  • ដុះរោមលើថ្ងាសក្រោម (Pubis)
  • ដុះរោមគ្លៀក
  • ត្រគាករីកធំ។

អាចមានរោគសញ្ញាអ្វីខ្លះ នៅមុនពេលចាប់ផ្តើមមករដូវ?

  • អារម្មណ៍តឹងតែង ឬក៏រំភើប (feel tense or emotional)
  • ឡើងទម្ងន់ (weight gain)
  • ឈឺចាប់ (cramps) នៅក្នុងពោះ ចង្កេះ ឬក៏នៅលើជើង
  • ដោះឡើងតឹងណែន (tendered breasts)

តើឈាមរដូវមានលក្ខណៈដូចម្តេច?

  • ជាទូទៅមានតិចនៅពេលដំបូង បន្ទាប់មកមានច្រើន ប្រហែលពីរទៅបីថ្ងៃ រួចហើយថយចុះបន្តិចម្តងៗរហូតដល់អស់តែម្តង។
  • ឈាមរដូវអាចមានព័ណ៌ត្នោតនៅពេលដំបូង បន្ទាប់មកប្តូរព័ណ៌ទៅជាក្រហមខ្លាំង។
  • រយៈពេលមករដូវ ជាទូទៅ គឺពី ៣ ទៅ ៧ ថ្ងៃ ជារៀងរាល់ខែ។

តើត្រូវធ្វើដូចម្តេចខ្លះ នៅពេលអ្នកមានការឈឺចាប់នៅពេលមករដូវ?

  • លំហាត់ប្រាណឲ្យបានទៀងទាត់
  • ធ្វើការស្អំនឹងទឹកក្តៅ
  • ងូតទឹកក្តៅ
  • ប្រើបាស់ថ្នាំ ដែលគេហៅថា Nonsteroidal Anti-inflammatory Drugs (NSAIDs) ដូចជា ibuprofen ឬក៏ naproxen
  • មិនត្រូវប្រើថ្នាំ Aspirin បើសិនអ្នកអាយុតិចជាង​ ២០ឆ្នាំ
  • សូមពិភាក្សាជាមួយគ្រូពេទ្យ បើសិនការព្យាបាលខាងលើមិនអាចជួយបាន។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត