ឯកសារកសិកម្ម
រូបភាព
មើមខ្ទឹមមានផ្ទុកសមាសភាព ដែលមានក្លិនឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្រ្តរបស់សត្វល្អិត។
* វិធីផ្សំ និងប្រើប្រាស់
– បុកឬ ចិញ្រ្ចាំមើមខ្ទឹមសចំនួន ៨៥ក្រាម
– ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា (ប្រេងការ៉ូសែន ឬប្រេងរុក្ខជាតិចំណុះ៥០មីលីលីត្រ)
– រក្សាល្បាយខាងលើ ទុករយៈពេល២៤ម៉ោង
– ចាក់ទឹកចំណុះ ៩៥០មីលីលីត្រ និងល្បាយសាប៊ូម្សៅ ៥០មីលីលីត្រ ចូលកូរល្បាយរួចរក្សាថ្នាំពុលក្នុងដប
– យកថ្នាំខាងលើលាយជាមួយទឹកក្នុងកំរិតទឹកថ្នាំ១ភាគ លាយជាមួយទឹក១៩ភាគ
– កូរឲ្យសព្វមុនពេលបាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិតនៅពេលព្រឹក ។
– ប្រសិទ្ធភាពលើសត្វល្អិតៈ ចៃ ដង្កូវរុយ ស្រឹង ដង្កូវស៊ីញ៉េ ដង្កូវស៊ីស្លឹកស្ពៃ អណ្តើកមាស..។
* វិធីម្យ៉ាងទៀតគឺ៖
– ដំណាំឆ្លាស់ ដាំដំណាំដែលមានផ្កា ឬក្លិននៅចន្លោះដំណាំគោល (ឧៈ ដាំដើមខ្ទឹមនៅចន្លោះស្ពៃក្តោប ឬខាត់ណា) ដើម្បីបណ្តេញសត្វចង្រៃ។
– ប្រើកំបោរស បាចលើផ្ទៃដីមុនពេលដាំជាដើម។