ឱសថបុរាណធម្មជាតិ
រូបភាព
ពីមុន ខ្ញុំមិនជឿទេ នៅពេលដែលលោកយាយអាយុ 80 ឆ្នាំ ដែលខ្ញុំបានជួបនៅទីក្រុងដូវីល និយាយប្រាប់ថា លោកយាយ មានស្បែករលោង ហើយសក់ខ្មៅរក្រិប ធម្មជាតិ ដោយសារតែលោកយាយលាបប្រងដូងជាប្រចាំតាំងពីក្មេងមក !!! ហេហេ ខ្ញុំពិបាកជឿណាស់តើនេះ !!!
ដល់ខ្ញុំ ប្រទេះឃើញអត្ថបទរុក្ខជាតិវិជ្ជាសាស្ត្រមួយនេះ ទើបខ្ញុំជឿហើយបានអនុវត្តន៍គឺដូច្នេះមែនតើ។ ចាស់បុរាណខ្មែរមិនអន់ ទេណា !!
ប្រេងដូងចំរាញ់ចេញពីធម្មជាតិពិតៗ មិនមានលាយសារធាតុអ្វីទាំងអស់ មិនត្រឹមតែមានតំលៃថោកនោះទេ ថែមទាំងមានប្រយោជន៍ជាពិសេសដល់ស្បែករបស់យើង បើយើងប្រៀបធៀបទៅនឹងប្រេងផ្សេងៗទៀតក្នុងការរក្សាសំរស់ ៖
– ប្រេងដូង ដែលមាន សម្បូរណ៍ ដោយ ប្រេងហូរបៀរនោះ វាធ្វើឲ្យស្បែកយើង សើម ទន់ល្មើយ មិនស្ងួត
– ប្រេងដូង មានជាតិ អាស៊ីត ឡូរិក ដល់ទៅ 50 ភាគរយ ។ ហើយជាតិ អាស៊ីតនេះ វាយធ្វើឲ្យ
– ស្បែកយើង ស
– បំបាត់ ស្លាកស្នាម
– ជួយទប់ការ ជ្រីវជ្រួញ និងធ្វើ ឲ្យយើងក្មេងជាងវ័យ
– ប្រេងដូង មានថាមពល ខ្លាំងក្លា ក្នុងការកំចាត់ បាក់តេរី នៅលើស្បែកយើង
– ប្រេងដូង ជួយ សំរាលយើង ទប់នូវ ជំងឺ កង់ស៊ែរ ស្បែក
– ប្រេងដូង សម្បូរ វីតាមីន A និង E ជួយ ឲ្យយើង មានស្បែកថ្មី រលោង
– ប្រេងដូង ជួយប្រឆាំង នូវជំងឺ មុខក្រហម ដោយសារតែ កំដៅថ្ងៃ
របៀបយកប្រេងបែបអឺរ៉ុប
– យើងយកដូងមកកោសវា យើង កុំលាយទឹក ច្របាច់យកខ្វិះ គឺ ប្រេងសុទ្ធ របស់វា
– យើង មិនចាំបាច់ យកវា ទៅ រំងាស់ ទេ ។ គឺ ធ្វើ ដូច្នេះ ដើម្បី កុំឲ្យបាត់ សារធាតុសំខាន់ៗ នៅក្នុងប្រេងដូង ។
របៀបចាស់បុរាណខ្មែរ
– យើងយកដូងមកកោស
– ដាក់សាច់ដូងកោស រួចលាយទឹក
– ច្របាច់យកខ្ទិះ រួចយកខ្ទិះទៅរំងាស់ រហូតដល់ចេញជាប្រេងដូង
របៀបប្រើប្រេងដូងដើម្បីទទួលបានសំរស់ក្មេងជាងវ័យ
– ត្រូវលាងមុខឲ្យស្អាតមុនគេង
– រួចយកប្រេងដូងមកលាបលើមុខរបស់យើងរាល់ថ្ងៃ
– យើងអាចយកប្រេងដូងទៅលាបលើសក់ រួចកក់ចេញ ដើម្បីឲ្យសក់យើងរលោង ហើយនៅខ្មៅ ។
សូមសាកល្បងមើលមិនខុសទេ ។
ប្រែសម្រួលដោយ អាម៉េនដា គឹម