ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខឱសថបុរាណធម្មជាតិព្យាបាលមហារីកអណ្តាត

23-Sep-2019 11:10 AM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់អំពីរូបមន្តធម្មជាតិព្យាបាលជំងឺមហារីកអណ្តាត សូមមកសិក្សាបន្តិចអំពីជំងឺនេះ។
អ្វីទៅជាជំងឺមហារីកអណ្តាត?
មហារីកអណ្តាត ជាប្រភេទមហារីកកើតក្នុងមាត់ដែលគេច្រើនជួបប្រទះជាងគេ។ មហារីកអណ្តាតច្រើនកើតនៅកៀនអណ្តាត បន្ទាប់មក នៅចុងអណ្តាត លើផ្ទៃអណ្តាត និង ផ្នែកខាងក្នុងនៃអណ្តាត(ទីតាំងនៅជិតកន្លើត) ច្រើនជាប្រភេទរលួយ ឬទទួលរងការបំផ្លាញ។

Image may contain: one or more people
ជំងឺមហារីកអណ្តាតមានអាការៈអ្វីខ្លះ?
-កៀនអណ្តាត នៅចុងអណ្តាត លើផ្ទៃអណ្តាត ឬផ្នែកលើអណ្តាត-ល-មានសភាពរលួយអស់រយៈពេលយូរព្យាបាលមិនជា
– ផ្នែកអណ្តាតលេចចេញដុំសាច់ ដុំសាច់រឹង ព្រំដែនមិនច្បាស់លាស់ សង្កត់ទៅឈឺ លូតលាស់ឆាប់រហ័ស ហើយសកម្មភាពអណ្តាតមានកំណត់ កើតមានសភាពពិបាកបរិភោគ និង លេបអាហារ។

Image may contain: one or more people

មានកត្តាអ្វីខ្លះធ្វើអោយកើតជំងឺមហារីកអណ្តាត?
បច្ចុប្បន្ន ការកើតជំងឺមហារីកអណ្តាតគ្មានមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែឥឡូវគេមានគំនិតដូចគ្នាមួយថា ការរងរបួសជារ៉ាំរ៉ៃ កំារស្មីកម្តៅព្រះអាទិត្យ កាំរស្មីX និងសារធាតុមានផ្ទុកវិទ្យុសកម្មផ្សេងៗ ព្រមទាំងកត្តាតំណពូជសុទ្ធតែជាកត្តាធ្វើអោយកើតជំងឺមហារីក។ ក្រៅពីកត្តាថាមពល កត្តាអង់ដូគ្រីន ស្ថានភាពប្រព័ន្ធការពារសារពាង្គកាយ-ល- ក៏ត្រូវបានប្រទះឃើញថា មានទំនាក់ទំនងនឹងមហារីកអណ្តាតផងដែរ។

Image may contain: one or more people

ខាងក្រោមនេះជារូបមន្តធម្មជាតិមានប្រសិទ្ធភាពក្នុងការព្យាបាលមហារីកអណ្តាត

ព្យាបាល៖មហារីកអណ្តាត

Image may contain: one or more people

រុក្ខជាតិ៖ ធាង និងស្លឹកល្ហុង

Image may contain: plant, tree and outdoorImage may contain: plant and food
វិធីធ្វើ និងប្រើប្រាស់៖ ក្នុង១ថ្ងៃ យកស្លឹកល្ហុងពី៤-៥ រួមទាំងធាង (ស្លឹកកាន់តែចាស់កាន់តែល្អ)។ រួចយកកាំបិតហាន់វាស្តើងៗដាក់ក្នុងឆ្នាំងចាក់ទឹកបញ្ចូល ២លីត្រ រួចរម្ងាស់ប្រើពេលប្រមាណ២ម៉ោង ឲ្យនៅសល់ត្រឹម១លីត្រ ប្រើភ្លើងតិចៗ រួចទុកវាឲ្យត្រជាក់ ដាក់ទុកក្នុងទូរទឹកកកសម្រាប់ផឹករយៈពេល ២ថ្ងៃ ដោយក្នុង១ថ្ងៃផឹក ៥០០មីលីលីត្រ ចែកចេញជា៣លើក ក្រោយពេលបាយ ប៉ុន្តែត្រូវកម្តៅវាឲ្យក្តៅទើបផឹក។

Image may contain: foodNo photo description available.

Image may contain: drink and indoor
ក្រោយពេលផឹកគប្បីផឹកបន្ថែមទឹកឃ្មុំពី ១-២ស្លាបព្រាកាហ្វេ។ ត្រូវព្យាយាមផឹករយៈ៣ខែឡើង នោះទើបឃើញប្រសិទ្ធភាព។ តាមការកត់សម្គាល់អ្នកដែលពុំទាន់ឆ្លងកាត់ការវះកាត់ដុំពកមហារីកក៏ពុំទាន់ព្យាបាលដោយកាំរស្មី ឬការចាក់បញ្ចូលសារធាតុគីមី លទ្ធផលទទួលបានល្អប្រសើរជាង និងឆាប់មានប្រសិទ្ធភាពជាង ប្រៀបនឹងអ្នកដែលបានឆ្លងកាត់ការព្យាបាលតាមវិទ្យាសាស្ត្រទំនើប។

Image may contain: one or more people

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត