ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ព្យាបាលដំបៅទឹកនោមផ្អែមព្យាបាលមិនជា

02-Sep-2017 04:25 PM

រូបភាព


ដោយ: Uddam

រកបានហើយ ស៊ែរចែកគ្នាដឹងផង!

សម្រាប់អ្នកមានដំបៅទឹកនោមផ្អែមព្យាបាលមិនជា

វិធីនេះព្យាបាលយ៉ាងស័ក្តសិទ្ធ

 

– សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

 

បើមានបងប្អូន ពូមីងណាមានដំបៅមិនជា ដោយសារជំងឺជាតិស្ករខ្ពស់ រឺទឹកនោមផ្អែម ដែលព្យាបាលមិនជា និងសង្ឃឹម វិធីខាងក្រោមនេះអាចជួយមនុស្សអោយមានសង្ឃឹម និងបន្រការរស់បាន អោយតែបានជា និងជូនបុណ្យដល់អ្នកដែលបានបង្រៀនវិធីសាស្ត្រនេះផង។

របៀបធ្វើ៖

– លាងដំបៅដោយសារ៉ូមប្រៃរួច លាងដោយប៉េតាឌីនម្តងទៀត

– ចិតសំបកល្ហុងខ្ចីចេញ រួចយកវាលាងអោយអស់ជ័រ រួចកោសសាចល្ហុងអោយបានច្រើនល្មមបិតដំបៅ

– យកសាច់ល្ហុងលាយស្ករសរ៤ស្លាបព្រាកាហ្វេ លាយប៉េតាឌីន៤ស្លាបព្រាកាហ្វេ អោយម៉ដ្ឋចូលគ្នា

– យកវាមកបិតលើដំបៅរុំក្រណាត់សរស្អាតបិតព្រឹកដូរល្ងាចចេញ បិត១ថ្ងៃ១ដងរហូតបានធូរស្បើយ។

នេះជាវិធីដែលលោក ព្រហ្ម មុន្នី សិទ្ធី អនុវត្តបានផលល្អហើយគាត់ចែករំលែក។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។