ឱសថបុរាណធម្មជាតិ
បំបាត់ក្អក ស្លេស្ម រយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពិសេសសម្រាប់កូនក្មេង!A Cure For Bad Cough And Eliminates Mucus From The Lungs In Just One Night, It Is Excellent For Kids!
រូបភាព
*គ្រឿងផ្សំ/ Ingredients៖
-ខ្ញីស្រស់ ឬម្សៅខ្ញី 1ស្លាបព្រាបាយ / Ginger or ground ginger 1 tablespoon
-ទឹកឃ្មុំ/ Honey
-ប្រេងដូង / Coconut oil
-ម្សៅ (ម្សៅមី ម្សៅពោត…) / Flour
-ក្រណាត់ បង់ស្អិត និងស្បៃ / Napkin, Gauze, and Bandage
*ការអនុវត្ត/ Instruction៖
– លាយទឹកឃ្មុំជាមួយម្សៅ រួចកូរឱ្យសព្វល្អ
– Mix honey with flour and stir well
– ដាក់ប្រេងដូងចូល
– Spray little drops of coconut oil
-ដាក់ខ្ញី រួចច្របល់ឱ្យសព្វម្តងទៀត
– Put ginger or ground ginger and mix it well
– ដាក់ល្បាយលើក្រណាត់ ហើយយកស្បៃរុំ
– Wrap the mixture into a napkin with a gauze.
– បិតវាលើដើមទ្រូង ឬខ្នងអ្នកជំងឺ ដោយប្រើបង់ស្អិត
– Put the wrap on the back or chest and use a bandage to secure it.
– ចំពោះក្មេងតូច ត្រូវបិតរយៈពេលប្រហែល 2 ទៅ 3ម៉ោងមុនពេលចូលគេង
– Remember that if this is used on kids you should put the wrap on their chest approximately 2 to 3 hours before they go to sleep, and after that take it off.
– មនុស្សធំអាចអាចបិតពេញមួយយប់៕
– Older people can put in for the whole night.
អត្ថបទ៖ អ៊ាង សុផល្លែត
(ហាមថតចម្លងអត្ថបទដោយមិនទទួលបានការអនុញ្ញាតពីម្ចាស់គេហទំព័រ)
ឯកសារយោង៖ Organic Health Universe
អានអត្ថបទទាក់ទងបន្ថែម៖ ខ្ទឹមសជួយព្យាបាលរោគក្អកបានធូរស្រាយភ្លាមៗ!
ក្នុងក្បូនឱសថបូរាណ ក៏ដូជាវេជ្ជសាស្ត្រទំនើបបានវិភាគឃើញថា ខ្ទឹមសពិតជាមានគុណប្រយោជន៍ដ៏ច្រើន។ ដើម្បីព្យាបាលការក្អកធ្ងន់ធ្ងរ គប្បីអនុវត្តតាមរបៀបខាងក្រោមនេះ៖
១- ខ្ទឹមស និងទឹកឃ្មុំ
វិធីធ្វើ៖
- យកខ្ទឹមស ៤ ប្រាំកំពិស លាងឲ្យស្អាត
- រួចដំតិចៗឲ្យបែក ដាក់ក្នុងចាន
- លាយនឹងទឹកឃ្មុំប្រហែល ៣-៤ ស្លាបព្រាបាយ
- យកទៅចំហុយ ប្រមាណ ១៥ នាទី
- ទុកវាឲ្យត្រជាក់។
វិធីប្រើប្រាស់៖
- ផឹក១ថ្ងៃ ៣ ដង ១ដងប្រហែល ២ ស្លាបព្រាកាហ្វេ។
- ប្រមាណ ៣០ នាទី ក្រោយពេលផឹក អ្នកនឹងបាត់ក្អក ក៏ដូចជាជួយឲ្យការរលាកបំពង់កថយចុះ ស្លេះក៏ហូរចេញ
- គប្បីផឹកអំឡុងពេល ៣ ថ្ងៃ ដើម្បីឲ្យការក្អក រលាក បាត់ទាំងស្រុង។
២- ខ្ទឹមស ចំហុយជាមួយអំបិល ឬស្ករស
វិធីធ្វើ៖
- ប្រើខ្ទឹមស ២-៣ កំពិស សំរាប់ក្មេង ហើយ៧-៨ កំពិស សំរាប់មនុស្សចាស់
- យកខ្ទឹមដំឲ្យបែកៗ បន្ថែមអំបិលបន្តិច រួចលាយជាមួយទឹកបន្តិច
- ដាក់ចំហុយប្រមាណ ១៥នាទី
វិធីប្រើប្រាស់៖
- ផឹក១ថ្ងៃ ៣ដង ប្រសិនបើអាការក្អកធ្ងន់ធ្ងរ។
- ថ្ងៃបន្ទាប់ធ្វើបែបនេះដដែល គ្រាន់តែបន្ថែមស្ករ១ស្លាបព្រាកាហ្វេ ទៅ ២ ស្លាបព្រាកាហ្វេ
- អ្នកអាចពុំចាំបាច់ចំហុយវាក៏បាន ដោយគ្រាន់តែរម្ងាស់វាប្រើភ្លើងតិចៗ ឲ្យល្បាយទឹកនេះនៅសល់ ២/៣ គឺប្រើបានហើយ។